• 2018-08-15 12:07:54
  • ផលិតផលថ្មី

ច្បាស់​ចែស! កាន់​នៅ​នឹង​ដៃ OPPO F9 ឯ​កម្លាំង​ម៉ាស៊ីន​កប់​ខ្លាំង​ជាង​មុន

  • 2018-08-15 12:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ធុន​កណ្តាល Oppo F9 បាន​ទៅ​ដល់​ដៃ​ក្រុម​ការងារ TechXcite របស់​ប្រទេស​ថៃ​ជា​ផ្លូវការ បន្ត​ពី​ភាព​ជោគជ័យ​លើ​គន្លង​ចាស់ F7 កាល​ពី​ត្រីមាស​ទី​មួយ។ ចំណុច​រសើប​នៃ​ម៉ូឌែល​ថ្មី ប្លែក​ត្រង់​ការ​រចនា​អេក្រង់​បែប Water Drop Screen រាង​តំណក់​ទឹក ស្នាម​ឆក​តូច​ជាង​មុន លាយ​ឡំ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ខ្នង​ក្រោយ បន្សំ​មុខងារ​សាក​ថ្ម​រហ័ស​ពុំ​ធ្លាប់​មាន​លើ​ត្រកូល F នៃ​ក្រុមហ៊ុន Oppo។

ដោយ​បន្សល់​គម្លាត​បរិវេណ​មុខ​ធំ​ជាង​មុន F9 បំពាក់​អេក្រង់ ៦,៣ អ៊ីញ កម្រិត FHD+ ស្ថិត​នៅ​មាត្រដ្ឋាន ១៩.៥:៩ ធៀប​នឹង F7 មាន ១៩:៩។ មើល​ទៅ​ខ្នង​ក្រោយ​រចនា​ស្ទាយ​ឆ្នូត​បែប Gradient មាន​ពីរ​ពណ៌​រួម​មាន Sunrise Red (ដូច​បង្ហាញ​ក្នុង​រូប) និង Twilight Blue ប៉ុន្តែ​ប្លែក​ត្រង់​ពេល​មាន​ពន្លឺ​ចាំង​ផ្នែក​ខ្លះ​នឹង​ឡើង​ទៅ​ជា​ពណ៌​ស្វាយ​កាន់​តែ​ទាក់ទាញ​បំផុត។

ស្រប​ពេល​កាមេរ៉ា​ទំហំ 16MP + 2MP នៅ​ខ្នង​ក្រោយ​ភ្លោះ​ពីរ​គ្រាប់​អម Flash LED ជាប់​ផ្នែក​ខាង​ស្តាំ បន្សំ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​កណ្តាល​ផ្នែក​ខាង​ក្រោម លាយ​ឡំ​សញ្ញា​​ស្លាកយីហោ Oppo។ គែម​ព័ទ្ធ​ជុំវិញ​តួ​ម៉ាស៊ីន​រក្សា​គែម​សង​ខាង​ងាយស្រួល​កាន់​ពេញ​ដៃ ខណៈ​ប៊ូតុង Power និង Volume ឡើង​ចុះ​បន្ត​ជាប់​លើ​ទីតាំង​ដដែល។

មិន​ខុស​ពី F7 ប្រអប់​ស៊ីម​កាត់​នៅ​ផ្នែក​ចំហៀង មាន​រន្ធ ៣ សម្រាប់​ចែក​ឲ្យ​ប្រើប្រាស់​ស៊ីម ២ និង​រន្ធ Micro-SD ចំនួន ១។ ងាក​ទៅ​ផ្នែក​ខាង​ក្រោម Oppo បន្ត​ប្រើ​រន្ធ​ដោត​សាក Micro USB ភ្ជាប់​នឹង​ឧបករណ៍​បំពង​សំឡេង Speaker នៅ​ចំហៀង​ឆ្វេង និង​រន្ធ Microphone នៅ​ចំហៀង​ស្តាំ៕

ចំណុច​ក្តៅ​ផ្សេង​ទៀត F9 អាច​ថត Portrait Mode ក្នុង​លក្ខខណ្ឌ​ Effect ផ្លាស់ប្តូរ​ចំនួន ៥ ដូច​មាន​លើ R15 Pro និង​ស្រដៀង​ទៅ​នឹង iPhone X ដោយ​រួម​មាន​តាំង​ពី Natural Light, Film Light, Monotone Light, Rim Light ក៏​ដូច​ជា Bi-Color Light។

ចំពោះ​តម្លៃ​ផ្លូវការ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ បច្ចុប្បន្ន​មាន​បើក​ឲ្យ Pre-Order ក្នុង​តម្លៃ ១០ ៩៩០ បាត ឬ​ប្រហែល ៣២៩ ដុល្លារ ដោយ​ថ្លៃ​នេះ​ក៏​រំពឹង​នឹង​លេច​ចេញ​ក្នុង​ទីផ្សារ​កម្ពុជា ដូច​ជំនាន់ F7 បង្ហាញ​ខ្លួន​ដំបូង​អ៊ីចឹង​ដែរ។

+សរុប​លក្ខណៈ​សម្បត្តិ Oppo F9:

  • អេក្រង់: ៦,៣ អ៊ីញ IPS កម្រិត FHD+ (មាត្រដ្ឋាន ១៩.៥:៩)
  • អង្គ​គណនា: MediaTek Helio P60 Octa-core ល្បឿន ២.០GHz
  • GPU: Mali-G72 MP3
  • RAM: 6GB
  • ROM: 64GB (បន្ថែម micro-SD ដល់ 256GB)
  • ថាមពល​ថ្ម: ៣ ៥០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC Flash Charge
  • កាមេរ៉ា​មុខ: 25MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: 16+2MP មាន Aperture f/1.85
  • គាំទ្រ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​និង​ស្កេន​មុខ
  • ដំណើរការ: Android 8.1 Oreo ស្រប​ផ្ទៃ​ Interface ColorOS 5.1។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់