• 2018-08-15 12:58:17
  • ព័ត៌មាន

SAMSUNG ដាក់​ប្រកាស​ផ្លូវការ Modem ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់​ក្នុង​លោក

  • 2018-08-15 12:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​បិទ​ព្រឹត្តិការណ៍ CES 2018 កាល​ពី​ដើម​ឆ្នាំ SAMSUNG ធ្លាប់​បង្ហើប​ម្តង​រួច​មក​ហើយ​ពី​ការ​ត្រៀម​បំពាក់​ Modem 5G ក្នុង​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ដោយ​ឡែក​ថ្ងៃ​នេះ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​សម្រេច​ប្រកាស​ជា​ផ្លូវការ​ពី Exynos Modem 5100 ជា​បន្ទះ​ modem ប្រព័ន្ធ 5G ដំបូង​បង្អស់​ក្នុង​ពិភពលោក គាំទ្រ​ជាមួយ​ស្តង់ដារ 3GPP។

Exynos 5100 ផលិត​ឡើង​ក្នុង​ដំណើរការ​ប្រភេទ 10nm ដោយ​គាំទ្រ​កម្រិត sub-6GHz គួប​ផ្សំ​បណ្តាញ​ចាស់ 2G GSM/CDMA, 3G WCDMA, TD-SCDMA, HSPA ក៏​ដូច​ជា 4G LTE។ ផ្អែក​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់ modem នេះ​នឹង​ផ្តល់​ជូន​ល្បឿន​ Downlink Speed រហូត​ដល់​ទៅ 2Gbps និង 6Gbps ក្នុង​ការ​កំណត់​នូវ​លក្ខខណ្ឌ mmWave ពោល​គឺ​លឿន​ជាង ៥ ដង​ធៀប​នឹង​ modem ជំនាន់​ចាស់។

ប្រភព​បន្ត​ Exynos 5100 នឹង​មាន​បើក​ឲ្យ​ប្រើប្រាស់​ក្នុង​ឧបករណ៍​នៃ​ដៃ​គូ​អតិថិជន​ខ្លួន​នា​ចុង​ឆ្នាំ ២០១៨ ជា​រួម​អ្នក​ប្រើប្រាស់​ក៏​គួរ​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្លាស់ប្តូរ​ចូល​យុគសម័យ​ថ្មី នៃ​អ៊ីនធឺណិត​ល្បឿន​លឿន 5G។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់