• 2018-08-15 09:10:00
  • ព័ត៌មាន

មិន​ទាន់​ចេញ​ផង OnePlus 6T គេ​ថា​ចម្លង​តាម Oppo R17?

  • 2018-08-15 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​បាន​ឃើញ​រូបរាង Oppo R17 ហើយ​ឬ​នៅ? អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ក្រោយ​ពេល​ឃើញ​ការ​រចនា​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់​វា មាន​ស្នាម​ឆក​តូច​បន្តិច ជា​រសនិយម​បែប​ថ្មី ដែល​ Oppo ចង់​​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ប្លែក​មួយ​បែប​ពី​ស្មាតហ្វូន​ឆក​ដទៃៗ។ ក្រឡែក​ទៅ​មើល OnePlus 6T ថ្មី​វិញ ត្រូវ​បាន​អ្នក​ជំនាញ​សន្និដ្ឋាន​ថា អាច​នឹង​មាន​រចនា​បថ​ខាង​មុខ​ចម្លង​តាម Oppo R17។

រូបរាង Oppo R17

ជា​រឿង​គួរ​ភ្ញាក់​ផ្អើល​មួយ​ទៀត​គឺ ម៉ាក​យីហោ Oppo និង OnePlus ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មេ​ជាមួយ​គ្នា។ ជាក់​ស្ដែងដូច​ កាល​ជំនាន់ OnePlus 5T ការ​ឌីហ្សាញ​រាង​ស្រដៀង Oppo R11s ឯ OnePlus 6 ការ​ឌីហ្សាញ​រាង​ស្រដៀង Oppo R15។

Concept រូប OnePlus 6T

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី OnePlus បាន​ឲ្យ​តម្រុយ​ថា​នឹង​បញ្ចេញ​កាណុង​ថ្មី​របស់​ខ្លួន​ដែរ តែ​រូបរាង​យ៉ាង​ណា​​នៅ​ទាន់​ដឹង​ទេ។ បើ​យោង​ប្រភព​ពី​អ្នក​ជំនាញ​ផ្នែក Mock up និង 3D animation ពី​គណនី Waqar Khan ដែល​តែង​តែ​ទាយ​ចំៗ​លើ​រូបរាង​ស្មាតហ្វូន​ថ្មីៗ ដោយ​ផ្អែក​លើ​ព័ត៌មាន​បែក​ធ្លាយ​នានា បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ត្រឹម ៣ នាទី​ដោយ​បង្ហាញ​រូបរាង​ពេញ​នៃ OnePlus 6T ថ្មី។

ទស្សនា​វីដេអូ​ខាងក្រោម៖

'

​នៅ​ក្នុង​វីដេអូ​នោះ គេ​អាច​ដឹង​បាន​ថា OnePlus មាន​រូបរាង​ផ្នែក​ខាង​មុខ​ដូច Oppo R17 មែន តែ​ផ្នែក​ខាង​ក្រោយ​បំពាក់​កាមេរ៉ា ៣ គ្រាប់​រួម​នឹង​ភ្លើង Flash LED មួយ​គ្រាប់។

ដោយឡែក​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ដូច​នេះ អ្នក​ស្នេហា OnePlus មាន​តែ​រង់​ចាំ​មើល​បន្ត​ទៀត៕

Concept រូប OnePlus 6T

អាន​អត្ថបទបន្ត៖

ប្រភព៖ Bgr ប្រែ​សម្រួល៖ រក្សា

មតិយោបល់