• 2018-08-15 07:30:00
  • ព័ត៌មាន

Xiaomi Mi 8 ទំហំយក្ស មើល​អាច​ច្រឡំ iPhone X តែ​តម្លៃ​ធូរ​ថ្លៃ

  • 2018-08-15 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Xiaomi Mi 8 ម៉ូឌែល​ធម្មតា​ដែល​មានរូប​រាង​លក្ខណៈ​ស្រដៀង​ iPhone X របស់​ក្រុមហ៊ុន Apple ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ពេល​កន្លង​ទៅ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​យ៉ាង​ធំ​សម្បើម និង​មាន​តម្លៃ​សម​រម្យ​ផង​ដែរ។

Xiaomi Mi 8 ទំហំផ្ទុកក្នុង​ម៉ាស៊ីនថ្មី​នោះ​គឺ​ ១២៨GB ប្រើRAM ៨GB តម្លៃ ៤៧៨ ដុល្លារ។

Xiaomi Mi 8 មាន​ការ​រចនា​នូវ​ផ្នែក​ឆក​អេក្រង់​ខាង​មុខ មាន​សភាព​ធំ​ប៉ុន iPhone ដែរ ជាមួយ​បន្សំ​នឹង​គែម​ជុំវិញ​កោង អម​កាមេរ៉ា​ភ្លោះ​ធ្វើ​ឲ្យ​អ្នកប្រើ អាច​ភ័ន្ត​ច្រឡំ​លើ​ស្មាតហ្វូន​ទាំង​ពីរ។

មាន​អេក្រង់​ទំហំ ៦,២ អ៊ីញ​ប្រភេទ AMOLED បង្ហាញ​រូបភាព​បាន​កម្រិត1080 x 2248 (FHD+) ប៉ុន្តែ​ចំពោះ​មុខងារ​ស្កេន​ផ្ទៃ​មុខ​បែប 3D ត្រូវ​បាន​គេ​សង្កត់​ធ្ងន់​ថា Mi 8 ក្លាយ​ជា​ស្មាតហ្វូន Android ដំបូង​ដែល​វិវត្ត​ដល់​បច្ចេកវិទ្យា​ទំនើប​នេះ។

Mi 8 ប្រើ​បន្ទះឈីប Snapdragon 845 មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយទំហំ ១២+១២ មេហ្គាភិចសែល។ ឯ​កាមេរ៉ា​មុខ​ទំហំ ២០ ​មេហ្គាភិចសែល មាន​ថាម​ពល​ថ្ម​ទំហំ ៣៤០០ មីលីអំពែ​ដំណើរការ​ដោយ Android 8.1។

បើ​អ្នកដែល​និយម​គាំទ្រ Xiaomi ច្បាស់​ជា​ដឹង​ហើយ​ថា តម្លៃ​រវាង Xiaomi Mi 8 ម៉ូឌែល​ពិសេស Explorer Edition មាន​ទំហំផ្ទុក​ក្នុង​ម៉ាស៊ីន ២៥៦GB ប្រើ​ត្រឹម RAM ៦GB តម្លៃ ៥៤៣ ដុល្លារ។ អីចឹង បើ​ធៀប​ទៅ Xiaomi Mi 8 ធម្មតា​ថ្មី​នេះ មាន RAM ខ្ពស់​ជាង​ តែ Storage ទាប​ជាង​បន្តិច​(១២៨GB)។

ដូច​នេះ ប្រសិន​បើ​អ្នក​ចង់​បាន​ទូរសព្ទ​ជំនាន់​ថ្មី​នេះ ប៉ុន្តែ​រារែក​ចំពោះ​ទំហំ​ផ្ទុក​ធំ​ដូច​ខាង​លើ អាច​គិត​គូរ​រវាង​ចំណុច​ខុស​គ្នា​២​នេះ​បាន៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់