- 2018-08-15 04:10:00
- ព័ត៌មាន
មួយភ្លែតសោះ ធនាគារធំមួយរបស់ឥណ្ឌា ត្រូវ Hacker លួចលុយអស់ជាង ១៣ លានដុល្លារ
- 2018-08-15 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយភ្លែតសោះ ធនាគារធំមួយរបស់ឥណ្ឌា ត្រូវ Hacker លួចលុយអស់ជាង ១៣ លានដុល្លារ
ចន្លោះមិនឃើញ
ឧក្រិដ្ឋកម្មអ៊ីនធើណិត ឬចោរបច្ចេកវិទ្យា បានហេគ(Hack)ចូលទៅប្រព័ន្ធរបស់ធនាគារ India's Cosmo Bank ហើយបានលួចយកទឹកប្រាក់អស់ប្រមាណជា ៩៤៤ លានរ៉ូពី ស្មើនឹង ១៣,៥ លានដុល្លារអាមេរិក តាមរយៈការដកប្រាក់តំណាលគ្នាពេលតែមួយក្នុង ២៨ ប្រទេសផ្សេងគ្នា កាលពីពេលថ្មីៗនេះ។
កាលពីថ្ងែទី ១១ ខែសីហាកន្លងទៅ លោក Milind Kale ប្រធានធនាគារបានរាយការណ៍ទៅកាន់សមត្ថកិច្ចថា Hacker មិនស្គាល់ប្រភពបានលួចយកព័ត៌មានអតិថិជនតាមរយៈការវាយប្រហារដោយមេរោគមួយឈ្មោះថា malware attack នៅលើម៉ាស៊ីនមេរបស់ទូ ATM ហើយបានលួចដកសាច់ប្រាក់បានប្រមាណ ៨០៥ លានរ៉ូពី នៅក្នុងប្រតិបត្តិការចំនួន ១៤ ៨៤៩ ដងក្នុងពេលតែ ២ ម៉ោងប៉ុណ្ណោះ។
ក្រៅពីការលួចដកសាច់ប្រាក់ពីម៉ាស៊ីន ATM ជនមិនស្គាល់មុខបានបង្វែរទឹកប្រាក់ចំនួន ១៣៩ លានរ៉ូពី ទៅកាន់គណនីក្រុមហ៊ុនមួយទៀតដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដោយការចេញប្រតិបតិ្តការមិនមានការអនុញ្ញាតិចំនួន ៣ ដងតាមរយៈប្រព័ន្ធ SWIFT network។
ចំពោះ SWIFT មិនបានបញ្ចេញយោបល់ពាក់ព័ន្ធទៅនឹងករណីអង្គភាពមួយៗឡើយទាក់ទិននឹងករណីនេះ។
Cosmo Bank ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Pune ប្រទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា កម្មវិធីធនាគារ(Banking Software) ទទួលបានការបញ្ជាចំណាយ(debit card payment request) តាមរយៈ Switching System ប៉ុន្តែត្រូវបាន bypassed នៅក្នុងការលួចយកនេះ។ ជាងនេះទៀត Hacker បានបង្កើត proxy Switch ហើយរាល់ករឯកភាពទៅលើ fraudulent payment ទាំងអស់ត្រូវបានបញ្ជូនមកដោយ proxy Switching System។
សមត្ថកិច្ចបានឲ្យដឹងថា កំពុងតែធ្វើការស៊ីបអង្កេតពីបញ្ហានេះ ហើយខ្លួនមានជំនួយពីអ្នកជំនាញដើម្បីតាមរកមូលហេតុនិងជនល្មើសយកមកផ្ទន្តាទោស៕
អានអត្ថបទបន្ត៖