• 2018-08-15 03:35:00
  • ព័ត៌មាន

លេងៗ​ភ្លេចខ្លួន អ្នក​ប្រើ IG រាប់​រយ​គណនី ត្រូវ​បាន​គេ Hack

  • 2018-08-15 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង ១ សប្ដាហ៍​ដំបូង​នៃ​ខែ​សីហា​នេះ មាន​គណនី Instagram អ្នក​ប្រើ​ប្រាស់​ជាង ១០០ គណនី​ត្រូវ​បាន​គេ​លួច​យក ជំនួស​វិញ​ដោយ​ការ​ផុស​រូប​និង វីដេអូ​តុក្តា ឬ​ភាពយន្ត​ខ្លីៗ។

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ម្ចាស់​គណនី​ជា​ច្រើន​ដែល​មាន Follower មិន​តិច​ជាង១ ពាន់​នាក់ មិន​អាច​ចូល(log in) គណនី​របស់​ខ្លួន​វិញ​បាន​ឡើយ បាន​ត្រឹម​តែ​ឃើញ​គេ​ប្តូរ​ឈ្មោះ​គណនី​និង​ទទួល​សារ​មួយ​ដែល​មាន​ពាក្យ​ថា (mail.ru)។

តាម​រយៈ​សារ​នេះ​ដែរ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អះអាង​ថា ជា​សារ(email address) របស់ Hacker ជនជាតិ​រុស្សី។

មិន​ត្រឹម​តែ Instagram ប៉ុណ្ណោះ​ទេ សូម្បី​តែ​គណនី Twitter ជាង ៨៩៩ គណនី​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នក​លួច​យក​ដូច​គ្នា​ដែរ​កាល​ពី​មួយ​សប្ដាហ៍​មុន។

ទាក់​ទិន​នឹង​ករណី​នេះ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ដដែល​ក៏​បាន​សំណូមពរ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្សេងៗ​ដែល​មិន​ទាន់​ជួប​បញ្ហា​នេះ គួរ​តែ​ប្រុងប្រយ័ត្ន​ជា​ប្រចាំ និង​បន្ថែម​មុខងារ​សុវត្ថិភាព​មួយ​ជាន់​ទៀត​ដូចជា មុខងារ 2FA(two-factor authentication) ជា​ដើម៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

មតិយោបល់