• 2018-08-15 03:02:56
  • ចំណេះដឹង

កាន់​ស្មាតហ្វូន​ពីរ​ក្នុង​ដៃ​ មិនស្រួលទេ តែ​មាន​វីធីអាច​ជួយ​បាន

  • 2018-08-15 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនួញ​ ឬ​អ្នក​ធ្វើការ​ភាគច្រើន​ កាន់​ស្មាតហ្វូន​ មិន​ក្រោម​ពីរ​នោះ​ទេ​ ដោយសារ​មាន​ហេតុផលនិង​តម្រូវ​ការ​​ខុសៗ​គ្នា។

#ចុះ​ ធ្វើ​យ៉ាង​ណា​ប្រើប្រាស់​ឲ្យ​កាន់​តែ​ងាយស្រួល​។

បើ​ប្រើ​គម្រោង​អ៊ីនធឺណិត​ គួរ​ជ្រើសរើស​ប្រើ​លើ​ Device មួយ រួច​បង្កើត​ជា​ Hotspot ចែក​រំលែក​អ៊ីនធឺណិត​ដល់​ Device មួយ​ទៀត​។ នេះ​អាច​ចំណាយ​ថាមពល​ថ្ម​ច្រើន​បន្តិច​ តែ​អាច​ចំណេញ​ថវិកា​ បាន​មួយ​ចំនួន​ដែរ​។

ត្បិត​ម៉ូដែល​ស្មាតហ្វូន​ខ្លះ​អាច​ប្រើ​ SIM បាន​ពីរ​ តែ​ជា​ធម្មតា​ ការ​ហៅ​ចេញ​ ចូល​បាន​តែ​មួយ​ប៉ុណ្ណោះ​។ មាន​ជម្រើស​អាច​ប្រើ​កម្មវិធី​ Google Voice បាន​ ដោយ​ភ្ជាប់​លេខ​ទូរសព្ទ​សំខាន់​មួយ​ទៅ​កាន់​ Server របស់​ Google ហើយ​ប្រើ​លេខ​ទូរសព្ទ​ឥត​គិត​ថ្លៃ​ផ្ដល់​អោយ​ទៅ​តាម​តំបន់​។ ដូចនេះ​ ពេល​នរណា​ម្នាក់​ Call មក​អ្នក​ ទូរសព្ទ​ទាំង​ពីរ​នឹង​រោទ៍​ នេះ​ក៏​អាច​ប្រើ​ជាមួយ​ SMS និង​ MMS ផង​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន ​ប្រើ​បាន​តែ​ក្នុង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។

ទូរសព្ទ​ពីរ​ផ្ទាំង​ Notifications តិច​ ឬ​ច្រើន​អាច​លោត​មក​ដូចគ្នា​ មើល​ទៅ​រៀង​រំខាន​បន្តិច​។ ជម្រើស​ទូទៅ​ប្រហែល​ត្រូវ​ដាក់​ Silent លើ​ទូរសព្ទ​មួយ​ ខណៈ​មួយ​ទៀត​ អាច​ទទួល​ផ្ទាំង​ Notification បាន​ធម្មតា​។ មួយ​វិញ​ទៀត​ អ្នក​អាច​បិទ​ Notification ចំណុច​ជាក់លាក់​ណា​មួយ​លើ​ទូរសព្ទ​នីមួយ​ៗ ផ្អែក​លើ​កម្មវិធី​ចូលចិត្ត​ជាង​គេ​។ ឧទាហរណ៍​ បើ​ចូលចិត្ត​ផ្ញើ​សារ​លើ​ទូរសព្ទ​ទំហំ​តូច​ អាច​បិទ​ Notification ​កម្មវិធី​ផ្ញើ​សារ​នានា​លើ​ទូរសព្ទ​មាន​ទំហំ​ធំ​៕

វីដេអូការប្រើប្រាស់ Google Voice៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidcentral ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់