• 2018-08-15 03:32:27
  • ចំណេះដឹង

ថ្មទូរសព្ទ​សាក​ចោល​ពេញមួយ​យប់ មិនជា​មូលហេតុ​ឲ្យ​ខូច​ថ្មទេ

  • 2018-08-15 03:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​យល់​ឃើញ​កន្លង​មក​ ការ​សាក​ទូរសព្ទ​ទុក​ចោល​ អំឡុង​ពេល​គេង​ អាច​ធ្វើ​ឲ្យ​ខូច​ថ្ម​ ឬ​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថាមពល​បាន​ផ្ទុក​ ខណៈ​ថាមពល​ថ្ម​សាក​ពេញ​រួច​ហើយ​។

តែ​ លោក​ Kyle Wiens ពី​ iFixit បាន​លើក​ឡើង​ថា​ សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ធ្វើ​ឲ្យ​ខូច​ថ្ម​នោះ​ទេ​។ គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​ Cycle Count សំដៅ​លើ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​ អ្នក​បាន​ប្រើ​។ Cycle Count ជា​ចំនួន​សាក​ថាមពល​ថ្ម​ពេញលេញ​ របស់​ស្មាតហ្វូន​ គិត​ពី​ 0 ដល់​ ១០០% ស្មើ​មួយ​ជុំ​។

ជា​ធម្មតា​ ថ្ម​ស្មាតហ្វូន​ អាច​សាក​បាន​ ៤០០ ជុំ​ ដោយ​ការ​ផ្ទុក​ថាមពល​ថ្ម​នៅ​ល្អ​ប្រហែល​ ១ឆ្នាំ​ កន្លះ​។​ ការ​សាក​ថ្ម​ទុក​ចោល​ពេល​យប់​ មិន​ប៉ះពាល់​ដល់​ចំនួន​ជុំ​ ដូច​ការ​ប្រើ​ទូរសព្ទ​ធម្មតា​នោះ​ឡើយ​ ដោយសារ​ស្មាតហ្វូន​ភាគច្រើន​មាន​ Chip អាច​ការពារ​ចរន្ត​បន្ថែម​ ពេល​ថាមពល​ថ្ម​ពេញ​។

ប៉ុន្តែ​មាន​ចំណុច​មួយ​អាច​មាន​បញ្ហា​ ពេល​សាក​ថ្ម​ទុក​ចោល​ នោះ​គឺ​សីតុណ្ហភាព​។ ថ្ម​ប្រភេទ​ Lithium មាន​ក្នុង​ស្មាតហ្វូន​ភាគ​ច្រើន​ អាច​ឆាប់​ខូច​គុណភាព​ដោយសារ​កម្ដៅ​ខ្លាំង​។ រីឯ ថ្ម​សាក​មិន​ឡើង​ ឬ​ស្ថិត​នៅ​កម្រិត​ធំ​ជាង​ ០% បែរ​ជា​រលត់​ គួរ​ផ្លាស់ប្ដូរ​ថ្មី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់