• 2018-08-14 13:51:29
  • ផលិតផលថ្មី

នាឡិកា​ MK ចេញ​សេរ៊ី​ថ្មី ធានា​ដឹង​តែ​ត្រូវ​ចិត្ត​ស្រីៗ​ទៀត​ហើយ!

  • 2018-08-14 13:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Michael Kors ជា​ស្លាកយីហោ​នៃ​នាឡិកា​ឆ្លាតវៃ​ដ៏​ស៊ីវិល័យ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវនារី​ក្នុង​ទីផ្សារ​អន្តរជាតិ។ ជាមួយ​នឹង​មុខងារ គួប​ផ្សំ​តម្លៃ​មិន​ចាញ់​ម៉ាក​ល្បី​ឯ​ទៀត ក៏​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ​បន្ត​ចេញ​ផ្សាយ​ម៉ូឌែល​ថ្មី ស៊េរី Runway រចនា​រូបរាង​ប្លែក​ខុស​ពី​មុន។

ម៉ូដែល​នេះ បំពាក់​អេក្រង់ ១,២ អ៊ីញ កម្រិត ៣៩០ x ៣៩០ ភីកសែល​តួ​កញ្ចប់​ស្រោប​ដោយ​លោហៈ​ធាតុ លាយ​ឡំ​ប៊ូតុង​ ៣ គ្រាប់​នៅ​ចំហៀង​ខាង​ស្តាំ។ អ្វី​ដែល​ពិសេស​ MK ជំនាន់​ក្រោយ​នេះ​រចនា​រូបរាង​បំពាក់​ខ្សែ​ស៊ីលីកូន​សក្ដិសម​នឹង​តម្រូវ​ការ​ប្រើប្រាស់​បំពេញ​សកម្មភាព​ថែទាំ​រាងកាយ ជា​ជាង​ប្រភេទ​ខ្សែ​ដែក។

ក្រៅ​ពី​នេះ នៅ​មាន​មុខងារ​ច្រើន​ទៀត ដូច​ជា​មុខ​ងារ​ការពារ​ទឹក​ស្តង់ដារ 3 ATM បន្សំ​មុខងារ GPS និង​គាំទ្រ NFC សម្រាប់ Google Play និង​ថាមពល​ថ្ម​អាច​កាន់​បាន​ប្រហែល ១ ​ថ្ងៃ។ ចំពោះ​តម្លៃ​ស្ថិត​ចន្លោះ​ពី ២៩០ ទៅ ៤៥០ ដុល្លារ​ ផ្អែក​ទៅ​តាម​ម៉ូឌែល ប៉ុន្តែ​ចំណុច​ខ្សោយ​មួយ​ត្រង់​ការ​បំពាក់​ឈីប​សេរ៊ី​ចាស់ Snapdragon Wear 2100 ដដែល៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidcentral ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់