• 2018-08-15 04:00:50
  • ព័ត៌មាន

វិស្វកម្ម​ឧស្សាហកម្ម​ ជំនាញ​ថ្មី​មួយ កំពុង​មានសន្ទុះសម្រាប់សិស្ស​ចប់​បាក់​ឌុប

  • 2018-08-15 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែ​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយស​ន្ទុះ ដែល​ជំរុញ​ឲ្យ​មាន​ត​ម្រូ​វ​ការ​ខ្លាំង​លើ​ជំ​នា​ញ​ផ្សេងៗ​ក្នុង​វិស័យ​ផលិតកម្ម សាកល​វិទ្យា​ល័យហ្សា​ម៉ាន់ បាន​ចាប់ផ្ដើម​ធ្វើកា​រប​ណ្ដុះ​បណ្ដាល​ជំ​នា​ញ​សិក្សា​ថ្មី​ពីរ​ កាលពី​ឆ្នាំមុន សម្រាប់​សិស្ស​ទើប​ចប់​វិទ្យា​ល័យ គឺ​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) និង​ជំនាញ ភ័ស្តុភារ និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics)​។​

យោងតាម វិទ្យាស្ថាន​វិស្វករ​ឧស្សាហកម្ម (Institute of Industrial Engineers) ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) គឺជា​មែកធាង​មួយ​នៃ​ជំនាញ​វិស្វកម្ម​។ ជំនាញ​សិក្សា​មួយ​នេះ ផ្ដោត​ទៅ​លើ ការ​បង្កើន​ប្រសិទ្ធភាព នៅ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​សហគ្រាស ប្រព័ន្ធ​គ្រប់​គ្រង និង ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ធំៗ​។

លោក Bayram Annanurov ប្រធាន​ដេប៉ា​តឺ​ម៉​ង់​វិស្វកម្ម​ឧស្សាហកម្ម នៅ​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់ បាន​ប្រាប់​ឲ្យ​ដឹងថា ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម មិន​ដូចជា​ជំនាញ​វិស្វកម្ម​ផ្សេងៗ​ទៀត តួយ៉ាង ជំនាញ​វិស្វកម្ម​សំ​ណង់​នោះ​ទេ ត្បិត​អី ជំនាញ​មួយ​នេះ ផ្ដោត​សំខាន់លើ​សង្វាក់​ផលិតកម្ម និង ដំណើរការរបស់​ក្រុមហ៊ុន សហគ្រាស​។

លោក Bayram បាន​លើក​ជា​ឧទាហរណ៍​ដោយ​សាម​ញ្ញ​ថា វិស្វករ​ផ្នែក​ឧស្សាហកម្ម អាច​ជួយ​ឲ្យ​រោងចក្រ​ផលិតឡាន បង្កើន​ល​ទ្ធភាព​ផលិត ពី​ចំនួន​១០០ ទៅ ១៥០​គ្រឿង ដោយ​មិនចាំបាច់​បង្កើន​ការ​ចំណាយ​លើ​ធន​ធាន​សម្រាប់​ផលិត ដូចជា​ពេលវេលា ហិរញ្ញវត្ថុ និង​កម្លាំង​ពល​កម្ម​ជាដើម​។​

បើ​ទោះជា​ជំនា​ញ​វិស្វកម្ម​ឧស្សាហកម្ម ហាក់​ដូចជា​ថ្មី​សម្រាប់​សិស្ស​និស្សិត​កម្ពុជា វា​ជា​ជំនាញ​ដែល​និ​ស្សិត​ជាច្រើន​ធ្លាប់​បាន​សិក្សា​នៅ​តាម​សាកល​វិទ្យា​ល័​យ​នានា​ជុំ​វិ​ញ​ពិ​ភព​លោក ជាពិសេស នៅ​សហរដ្ឋអាមេរិក ដូចជា សាកល​វិទ្យា​ល័យ California-Berkeley, សាកល​វិទ្យា​ល័យ Stanford, សាកល​វិទ្យា​ល័យ​របស់​រដ្ឋ Pennsylvania និង វិទ្យាស្ថាន​បច្ចេកវិទ្យា MIT ជាដើម​។​

លោក​​ ស៊ូ​វ​ ហុក សិស្ស​និទ្ទេស​A​ឆ្នាំ​២០១៧ ដែល​បានជ្រើសរើស​ជំនាញ​សិក្សា​មួយ​នេះ​ក្រោយ​បញ្ចប់​វិទ្យា​ល័​យ បាន​ថ្លែង​ឲ្យ​ដឹងថា ខ្លួន​បាន​ជ្រើសរើស​យក​មុខវិជ្ជា​នេះ​ ដោយសារ​ទទួលបាន​ដំបូន្មាន​ពី​និយោជក​ម្នាក់​។ និយោជក​រូប​នោះ​ថ្លែង​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​លូតលាស់​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើ​ន​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​។ ហេតុ​ដូច្នេះ​ហើយ ត​ម្រូ​វ​ការ​ទីផ្សារ​ការងារ​ក្នុងស្រុក ចំពោះ​និស្សិត​ដែល​ចប់​ពី​សាកល​វិទ្យា​ល័​យ ជាមួយ​នឹង​ចំណេះ​ជំនា​ញ​ច្បាស់លាស់ តួយ៉ាង​ដូចជា និស្សិត​ដែល​បញ្ចប់​ពី​ជំ​នា​ញ​វិស្វកម្ម​ឧស្សាហកម្ម នឹង​មាន​ការ​កើនឡើង​​ខ្ពស់​។ យោងតាម​របាយការណ៍ ពី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ មុខវិជ្ជា​វិស្វកម្ម​ឧស្សាហកម្ម ជា​មុខវិជ្ជា​លំដាប់​លេខ​២ ក្នុង​ចំណោម​មុខវិជ្ជា​វិស្វកម្ម​ផ្សេងៗ​ទៀត ដែល​មាន​ត​ម្រូ​វ​ការ​ខ្ពស់ ក្នុង​ទីផ្សារ​ការងារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

រូបភាព​៖ មុខវិជ្ជា​សិក្សា និង ឱ​កាស​ការងារ តាម​រយៈ​ការសិក្សា​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅ​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​។​

លោក ជេ​ត្ថា និស្សិត​អាហារូបករណ៍​ពី​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ បាន​ប្រាប់ថា និស្សិត​ដែល​រៀ​ន​ជំ​នា​ញ​សិក្សា​មួយ​នេះ នឹង​អាច​សិក្សា​មុខវិជ្ជា​សំខាន់ៗ​ដូចជា System Analysis, Supply Chain Management, Project Management, និង Operations Research និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ដែលទា​ក់ទង​នឹង​ផ្នែក​ធុរកិច្ច ស្ថិតិ ប្រព័ន្ធ​ព័​ត៌មាន​វិទ្យា និង​វិស្វកម្ម​ទូទៅ​។

ដើម្បី​បំពាក់បំប៉ន​និ​ស្សិត​អោយ​ស្វែង​យល់​កាន់តែច្បាស់​ពី​វិ​ស័​យ​វិស្វកម្ម​ឧស្សាហកម្ម​នេះ និស្សិត​នៅ​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ ដូចជា​ជេ​ត្ថា និង មិត្តភក្ដិ ក៏​ត្រូវបាន​ផ្ដល់​ឱកាស​ឱ្យ​ចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា នៅតាម​រោងចក្រ​សហគ្រាស របស់​ប្រទេស​ជឿនលឿន ដូចជា ម៉ាឡេស៊ី និង កូរ៉េ​ជាដើម​។​

រូបភាព​៖ និស្សិត​ជំនា​ញ​វិស្វកម្ម​ឧស្សាហកម្ម សាកល​វិទ្យា​ល័យហ្សា​ម៉ាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ក្រៅប្រទេស​។​

រូបភាព​៖ និស្សិត​វិស្វកម្មឧ​ស្សហកម្ម កំពុង​សិក្សា​នៅក្នុង​Lab​របស់​សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​ ​ គួរបញ្ជាក់​ផងដែ​រថា សាកល​វិទ្យា​ល័យហ្សា​ម៉ាន់​កំ​ពុង​បើក​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​ប្រឡង​អាហារូបករណ៍ ដែល​ជា​ប្រភេទ​អាហារូបករណ៍​ប​ញ្ចុះ​ថ្លៃ​សិក្សា​ពី​២៥% រហូតដល់​១០០% សម្រាប់​ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម និង​ជំនាញ​ផ្សេងៗ​ទៀត ហើយ​ការ​ប្រឡង​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​សៅរ៍ ទី​១ ខែកញ្ញា​ខាងមុខ​នេះ​។ សម្រាប់​សិស្ស​ចប់​វិទ្យា​ល័យនៅ​ឆ្នាំ​នេះ និង​សិស្ស​ដែល​បាន​ចប់​កាលពី​ឆ្នាំមុនៗ អាច​ទា​ក់ទង​

និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពី​ជំ​នា​ញ​វិស្វកម្ម​ឧស្សាហកម្ម អាច​ទទួលបាន​ការងា​រ​ពី​វិស័យ​មួយ​ចំ​នួន​ដែល​នឹង​រីកចម្រើន​នា​ពេលអនាគត ដូចជា វិស័យ​កែច្នៃ​ចំ​ណី​អាហារ អេឡិកត្រូ​និច យាន​យ​ន្ត និង ភ័ស្តុភារ​។ នៅ​ពេលបច្ចុប្បន្ន និស្សិត​ដែល​បានបញ្ចប់​ការសិក្សា អាច​រំពឹង​ទទួល​បានការ​ងារ​នៅតាម​ស្ថា​ប័ន​ក្នុង​វិ​ស័​យ​ដែល​កំ​ពុង​លូតលាស់ ដូចជា​ធនាគារ ម​ន្ទីរ​ពេទ្យ​ទំនើប សណ្ឋាគារ អាកាស​យាន្ត​ដ្ឋា​ន រោងចក្រ​សហគ្រាស និង​តំបន់សេដ្ឋកិច្ច​ពិសេស​ជាដើម​។​

ចុះឈ្មោះ​ប្រឡង​អាហារូបករណ៍ តាម​រយៈ​តំណ​ភ្ជាប់​វេបសាយ​៖ https://www.zamanu.edu.kh/scholarship_form/

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់