- 2018-08-13 04:45:00
- ព័ត៌មាន
កង់បីប្រើថាមពលពន្លឺព្រះអាទិត្យស្នាដៃខ្មែរ យកមកសាកកម្លាំង និងហ្រ្វាំងឡូយណាស់(វីដេអូ)
- 2018-08-13 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់បីប្រើថាមពលពន្លឺព្រះអាទិត្យស្នាដៃខ្មែរ យកមកសាកកម្លាំង និងហ្រ្វាំងឡូយណាស់(វីដេអូ)
ចន្លោះមិនឃើញ
លោក ញាន ផល្លឹក ជាស្ថាបនិកខ្មែរល្បីឈ្មោះខាងផលិតយានយន្តប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ បានបង្ហោះរូបភាពនិងវីដេអូប៉ុន្មានសន្លឹកពី កង់បី ប្រើថាមពលពន្លឺព្រះអាទិត្យរបស់លោក ដោយបានយកទៅសាកតេស្តហ្វ្រាំង និងគុណភាពជើងក្រោម។
ម៉ូតូកង់បី ដែលយកមកធ្វើតេស្តនេះជាប្រភេទខ្នាតកណ្ដាល មានលក្ខណៈពិសេសដូចជា ប្រើប្រាស់នូវម៉ូទ័រអគ្គិសនី (60v 4Kw) អាចរត់បានដល់ល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០ ម៉ោងដើម្បីសាកបំពេញថាមពល ហើយសាកពេញម្ដងជិះបាន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
កង់បី ដំណើរការដោយថាមពលព្រះអាទិត្យនេះមាន៣ ខ្នាតគឺ ខ្នាតធំ(ខ្នាតទី១) អាចផ្ទុកអ្នកដំណើរបាន ១០ នាក់រួមទាំងអ្នកបើកបរ ឯខ្នាតកណ្ដាល (ខ្នាតទី២) អាចផ្ទុកអ្នកដំណើរបាន ៧ នាក់រួមទាំងអ្នកបើកបរ និងនៅមានខ្នាតតូចមួយទៀត(ខ្នាតទី៣) អាចផ្ទុកអ្នកដំណើរបាន ៤ នាក់ ដែលនៅជាផលិតផលមិនទាន់សម្រេចនៅឡើយ។
ម៉ូតូកង់បីដ៏ឡូយអស្ចារ្យ ជាគំនូរឌីហ្សាញប្លង់និងតំឡើងថ្មី១០០% ដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងត្រូវបានប្រកាសដាក់លក់ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយឈ្មោះ Star 8នាំចេញទៅលក់នៅប្រទេសហ្វីលីពីនជាមួយតម្លៃ ៣៨៨ ៨៨៨ ពេសូ ស្មើនឹងប្រមាណ ៧ ២៦០ ដុល្លារ៕
រូបថត|វីដេអូ៖ លោក ញាន ផល្លឹក
អានអត្ថបទបន្ត៖