• 2018-08-13 03:03:21
  • ផលិតផលថ្មី

ចេញ​រូប​រាង​ដំបូង​របស់​ Huawei Mate 20 Lite តម្លៃ​ធូរ​ថ្លៃ

  • 2018-08-13 03:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 20 Lite ដែល​ជា​​ម៉ូដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ក្នុង​ចំណោម​ត្រកូល​ Mate 20 នោះ​ បាន​លេច​មុខ​ជា​លើក​ដំបូង​ ​តាម​រយៈ​វិបសាយ​អាល្លឺម៉ង់​ឈ្មោះ​ Win Future។

រូបភាព​របស់​ Mate 20 Lite បាន​បញ្ជាក់​ពី​វត្តមាន​នៃ​ក្បាល​ឆក​ ដោយ​មាន​បំពាក់​អេក្រង់​ទំហំ​ ៦,៣ អ៊ីញ​ ប្រភេទ LCD អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល។ ស្មាតហ្វូន​នេះ​បំពាក់​បន្ទះ​ឈីប​ Kirin 710, RAM ទំហំ​ ៦ GB និង​អង្គ​ផ្ទុក​ទំហំ​ ៦៤ GB។

Mate 20 Lite មាន​កាមេរ៉ា​ ៤ គ្រាប់​ ខាង​ក្រោយ​ពីរ​គ្រាប់​ទំហំ​ ២០ MP បូក​នឹង ២ MP និង​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ២៤ MP បូក​នឹង​ ២ MP។ ស្មាតហ្វូន​ដែល​មាន​ថ្ម​ទំហំ​ ៣៦៥០ mAh នេះ​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.0 Oreo។

គេ​ជឿ​ជាក់​ថា​ Mate 20 Lite នឹង​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​សីហា​ ដោយ​មាន​តម្លៃ​ខ្ទង់​ ៤០០ អឺរ៉ូ (ស្មើ​ប្រមាណ​ ៤៥៥ ដុល្លារ)៕​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់