• 2018-08-13 02:14:00
  • ព័ត៌មាន

អ៊េម​ណាស់ Key2 ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ដំបូង BlackBerry មាន​លក់​នៅ​ខ្មែរ​!

  • 2018-08-13 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BlackBerry KEY2 ជា​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​គេ​របស់​ BlackBerry ដែល​ទើប​បាន​ប្រកាស​ចេញ​កាល​ពី​ដើម​ខែមិថុនា​កន្លង​ទៅ ពេល​នេះ​បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ។

Key2 | រូបភាព៖ The V Store

ស្មាតហ្វូន​ធុន​កណ្ដាល​នេះ នៅ​តែ​ប្រើ​រចនាបថ​ប្រចាំ​ត្រកូល​របស់​ BlackBerry ដែល​មាន​បំពាក់​នូវ​ក្ដារ​ចុច​ខាង​ក្រៅ ដូច​ទៅ​នឹង Key1 ដែរ ហើយ​មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​អាលុយ​មីញ៉ូម។

Key2 បំពាក់​អេក្រង់​មាន​ទំហំ​ ៤,៥ អ៊ីញ ប្រើ​ត្រឹម​បន្ទះ​ឈីប​ Snapdragon 660 តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ RAM ទំហំ​ ៦ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ និង ១២៨ GB ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ខាង​ក្រៅ​បាន មាន​ថ្ម​ទំហំ​ ៣៥០០ mAh ​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​ ២ ថ្ងៃ​ឯណោះ។ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​លើ KEY2 គឺ​ជា​ Anroid 8.1 Oreo។

Key2 | រូបភាព៖ The V Store

សមត្ថភាព​​កាមេរ៉ា​ភ្លោះ​របស់​ KEY2 គឺ​មាន​​កាមេរ៉ា​មេ​មួយ​កម្រិត ១២ MP និង​កាមេរ៉ា​ទី​​ប្រើ​ឡេន​ប្រភេទ​ Telephoto។ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​អាច​ថត​រូប​ភាព​បែប​ Portrait និង​មាន​សមត្ថភាព​ Zoom ដោយ​មិន​បាត់​បង់​គុណភាព​រូបភាព​ទៀត​ផង។

ចំណែក​​​​​​​​​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP ដែល​មាន​ Flash អាច​បាញ់​ភ្លើង​ពេល​ថត​ Selfie នៅ​ទី​ខ្វះ​ពន្លឺ។

ចំពោះ​តម្លៃ​លក់​នៅ​ហាង The V Store គឺ ៦៩៩ ដុល្លារ៕

ចង់​ដឹង​សមត្ថភាពកាមេរ៉ា Key2 ទស្សនា​វីដេអូ​ខាង​ក្រោម៖

Key2 | រូបភាព៖ The V Store

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់