• 2018-08-13 03:23:14
  • ចំណេះដឹង

ទិន្នន័យ​បង្ហាញ​ថា ផលិតផល Apple Device ប្រើ​បាន​តែ​ ៤ ឆ្នាំ​ប៉ុណ្ណោះ​

  • 2018-08-13 03:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិភាគ​ផ្អែកលើទិន្នន័យ​ផ្ដល់​ដោយ​ Apple បាន​បង្ហាញពីអាយុកាលរបស់​ផលិតផល​ Apple រួមទាំង iPhone, iPad។

ដោយ​ស្គាល់​តួលេខ​​ឧបករណ៍​កំពុង​ប្រើ​ (Active Device) ក៏​ដូចជា​តួលេខ​ Device បាន​លក់​ អាច​ប៉ាន់​ប្រមាណ​ដឹង​ពី​អាយុកាល​ជា​មធ្យម​របស់​ Device បាន​។

អ្នក​វិភាគ​លោក Horace Dediu ពី​ Asymco បាន​ប៉ាន់​ប្រមាណ​អាយុកាល​របស់​ Device ចូល​និវត្តន៍​ ឬ​លេង​ប្រើ​ ប្រហែល​ ៧៥០ លាន ដោយ​យក​ចំនួន​លក់​ជា​បន្ត​បន្ទាប់​សរុប​ ២.៩៥ ពាន់​លាន​ ដក​ចេញ​ Device នៅ​ប្រើ​ប្រមាណ​ ១.៣ ពាន់​លាន​គ្រឿង​។

ជា​លទ្ធផល​​បង្ហាញ​ថា អាយុកាល​របស់ Apple អាច​ត្រូវ​បាន​ប៉ាន់ស្មាន​នៅ​ចន្លោះ​ពេលវេលា​រវាង​ បច្ចុប្បន្ន​ និង​ ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៣ ឬ​ ១៧ ត្រីមាស​ ឬ​ ៤ ឆ្នាំ​ ៣ ខែ​។

ការ​គណនា​នេះ​ រួម​បញ្ចូល​ទាំង​ Macs, iPhones, iPads, iPod Touch និង​ Apple Watch ដោយ​មិន​បាន​ផ្ដោត​លើ​ប្រភេទ​ផលិត​ផល​ជាក់លាក់​នោះ​ទេ​។ ប្រភេទ​ Hardware មួយ​ចំនួន​ អាច​ប្រើ​យូរ​ជាង​គ្នា​ ដែល​ពិបាក​ក្នុង​ការ​រក​តួលេខ​ជាក់លាក់ បើ​ Apple មិន​ផ្ដល់​ទិន្នន័យ​លម្អិត​បន្ថែម​។

គួរ​ដឹង​ផង​ដែរ​ លោក​ Dediu បាន​គណនា​អាយុកាល​ជា​មធ្យម​របស់​ Device លែង​ប្រើ​ក្នុង​ត្រីមាស​នីមួយៗ​ ផ្អែក​លើ​ក្រាហ្វ​ទិន្នន័យ​។ ក្រាហ្វ​នេះ​ ក៏​បង្ហាញ​ពី​អាយុកាល​កើន​ឡើង​ពី​ ត្រីមាស​នីមួយ​ៗ តាំង​ពី​ឆ្នាំ​ ២០១២ ដូចនេះ​ Apple device ប្រហែល​អាច​មាន​លទ្ធភាព​ប្រើ​បាន​យូរ​ជាង​នេះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់