• 2018-08-13 13:15:17
  • ចំណេះដឹង

អ្នកនិយមទស្សនាហ្គេមលើ Twitch កុំភ្លេច Follow ជើងខ្លាំង ១០ រូបនេះ ហ្គេមល្បីៗមានគ្រប់សព្វ!

  • 2018-08-13 13:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Twitch ជា​គេហទំព័រ​មួយ​ប្រមូល​ផ្តុំ​ដោយ​ការ​ផ្សាយ​ផ្ទាល់​ពី​បុគ្គល​មាន​ជំនាញ​ខាង​វិស័យ​សិល្បៈ ការ​កម្សាន្ត ក៏​ដូច​ជា​អ្នក​និយម​លេង​ហ្គេម​មាន​ក្រុមហ៊ុន​មេ Amazon នៅ​ឯ​សហរដ្ឋអាមេរិក។ ដោយ​សង្កេត​ឃើញ​វិស័យ​ហ្គេម​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ Sabay ណែនាំ​ឲ្យ​ស្គាល់​ជើង​ខ្លាំង ១០ រូប​លើ​គេហទំព័រ Twitch មាន Follower ច្រើន​បំផុត ចន្លោះ​ពី​ជាង ២ លាន​ដល់​ខ្ទង់ ១០ លាន​នាក់។

១០.imaqtpie មាន Follower ប្រមាណ ២,៣ លាន​នាក់:

ជើង​ខ្លាំង​លេង​ហ្កេម League of Legends រូប​នេះ​ជា​មធ្យម​ទទួល​ការ​ចុច​ទស្សនា​ប្រចាំ​ថ្ងៃ ១១ ៧៥៣ ដង ដោយ​ហក់​ខ្ពស់​បំផុត​ដល់​ជាង ២ មុឺន​ដង។ រៀងរាល់​ថ្ងៃ​អាទិត្យ Imaqtpie ឧស្សាហ៍​ផ្សាយ​ផ្ទាល់​រយៈ​ពេល ៦ ម៉ោង​ចន្លោះ​ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ២ ទាប​ភ្លឺ។

៩.ESL_CSGO មាន Follower ប្រមាណ ២,៤ លាន​នាក់:

ជើង​ខ្លាំង​ខាង​លេង​ហ្គេម​បាញ់​ប្រហារ Couter-Strike: Global Offensive ហាក់​ធ្លាក់​ចុះ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​មាន​ការ​ចុច​ទស្សនា​ក្រោម ១ ពាន់​ដង និង​ខ្ពស់​បំផុត​ត្រឹម​ជាង ១៨ ០០០ ដង។

៨.TimTheTatman មាន Follower ប្រមាណ ២,៤៩ លាន​នាក់:

អ្នក​លេង​ហ្គេម Fortnite ហាក់​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ ដោយ​មធ្យម​មាន​ការ​ចុច​ទស្សនា​ក្បែរ ២៥ ០០០ ដង​ប្រចាំ​ថ្ងៃ និង​ខ្ពស់​បំផុត​ដល់ ៤៧ ០០០ ដង។ ប៉ុន្តែ​ក្រៅ​ពី​នេះ​លោក​ក៏​លេង​ទាំង​ហ្គេម Realm Royale, Battlefield V ក៏​ដូច​ជា World of Warcraft ជា​ដើម។

៧.Syndicate មាន Follower ប្រមាណ ២,៥ លាន​នាក់:

បុរស​លេង​ហ្គេម Minecraft រូប​នេះ ហាក់​ពុំ​សូវ​ចេញ​វីដេអូ​ច្រើន​ដូច​សព្វដង​ក្នុង​មួយ​រយៈ​ចុង​ក្រោយ ពោល​ថ្វី​បើ​ទទួល​បាន Follower ខ្ទង់​លាន​នាក់​ក៏​ដោយ​ក្តី ប៉ុន្តែ​មិន​សូវ​សកម្ម​ដូច​បុគ្គល​ល្បី​ឈ្មោះ​ឯ​ទៀត​ឡើយ។

៦.DrDisRespectLIVE មាន Follower ប្រមាណ ២,៦ លាន​នាក់:

ចំណាយ​ពេល​ច្រើន​លើ​ហ្គេម PUBG, Fortnite ក៏​ដូច​ជា Call of Duty: Black Ops 4 ដោយ​លោក​ឧស្សាហ៍​ផ្សាយ​ផ្ទាល់​ពេល​យប់​រំលង​អធ្រាត្រ​ចន្លោះ​ម៉ោង ១២ រំលង​អធ្រាត្រ​ថ្ងៃ​ខ្លះ​ដល់​ម៉ោង ៥-៦ ​ព្រឹក។

៥.Riot Games មាន Follower ប្រមាណ ៣ លាន​នាក់:

ជើង​ខ្លាំង​ខាង​ហ្គេម LOL ​ថ្ងៃ​ខ្លះ​មាន​ការ​ចុច​ទស្សនា​ដល់​ជាង ១៣០ ០០០ ដង ពោល​គឺ​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ផ្សាយ​ផ្ទាល់​ដល់​ទៅ ៤៥ ម៉ោង​ឯ​ណោះ។ ចង់​តាម​ដាន​ការ​លេង​របស់​លោក អាច​ឆ្លៀត​ពេល​អំឡុង​ម៉ោង ១២ ទាប​ភ្លឺ ដល់​ម៉ោង ៨ ​ព្រឹក។

៤.summit1g មាន Follower ប្រមាណ ៣,២៥ លាន​នាក់:

បុរស​រូប​នេះ​លេង​ហ្គេម​ចម្រុះ​មាន​តាំង​ពី Fortnite, DayZ, CSGO, Call of Duty: Black Ops 4 ក៏​ដូច​ជា Escape From Tarkov ជា​ដើម។ ខ្ពស់​បំផុត​ថ្ងៃ​ខ្លះ​លោក​ទទួល​បាន​ការ​ចុច​ទស្សនា​​តែ​ក្បែរ ១៧ ០០០ ដង​ប៉ុណ្ណោះ។

៣.Shroud មាន Follower ប្រមាណ ៣,៩៩ លាន​នាក់:

ចន្លោះ​ម៉ោង ៣ ​ព្រឹក ដល់​ម៉ោង ៣ រសៀល អ្នក​នឹង​និយម​ឃើញ Shroud ផ្សាយ​ផ្ទាល់​ហ្គេម PUBG ក៏​ដូច​ជា Call of Duty: Black Ops 4 គួប​ផ្សំ​ការ​ជជែក​កម្សាន្ត​មួយ​ផ្នែក​តូច។ ផ្សាយ​ផ្ទាល់​ដល់ ៦៨ ម៉ោង​នៅ​សប្តាហ៍​ចុង​ក្រោយ ខណៈ​ការ​ចុច​ទស្សនា​ខ្ពស់​បំផុត​ដល់ ៤៦ ០០០ នាក់។

២.TSM_Myth មាន Follower ប្រមាណ ៤ លាន​នាក់:

មួយ​សប្តាហ៍​ចុង​ក្រោយ​ជើង​ខ្លាំង​លំដាប់​ទី ២ អង្គុយ​លេង​តែ​ហ្គេម Fortnite សុទ្ធសាធ ដោយ​ញឹកញយ​ផ្សាយ​ផ្ទាល់ ៩ ម៉ោង​ពី​ចន្លោះ​ម៉ោង ៣ ទាប​ភ្លឺ ដល់ ១១ ​ព្រឹក។ ក្រៅ​ពី Fortnite លោក​ក៏​ឆ្លៀត​លេង CS:GO, LOL និង Battlefield V ជា​ដើម។

១.Ninja មាន Follower ប្រមាណ ១០,២ លាន​នាក់:

ឲ្យ​តែ​អ្នក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​លើ Twitch នរណាៗ​ក៏​ស្គាល់​ឈ្មោះ Ninja នេះ​ដែរ ក្រៅ​ពី​ជំនាញ​លេង​ហ្គេម ក៏​ត្រូវ​បាន​ស្គាល់​ជា​បុរស​មួយ​រូប​កើប​ចំណូល​ក្បែរ​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ។ ទទួល​បាន​ការ​ចុច​ទស្សនា​ខ្ពស់​បំផុត​ដល់​ទៅ​ជាង ១៤០ ០០០ ដង​ប្រចាំ​ថ្ងៃ ដោយ​មួយ​ថ្ងៃ​លោក​ផ្សាយ​ផ្ទាល់​ដល់​ទៅ ១៦ ម៉ោង​អំឡុង​ថ្ងៃ​អាទិត្យ ចន្លោះ​ម៉ោង ១០ យប់ ដល់​ម៉ោង ១ ភ្លឺ។ ក្រៅ​ពី Fornite លោក​ក៏​ឧស្សាហ៍​ឃើញ​លេង​ហ្គេម​ផ្សេង​ទៀត Realm Royale, Battlefield V, PUBG ក៏​ដូច​ជា​ការ​ជជែក​កម្សាន្ត​ជាមួយ​អ្នក​គាំទ្រ។

ប្រភព: https://www.twitchmetrics.net/channels/follower

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ twitchmetrics ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់