• 2018-08-10 03:40:57
  • ព័ត៌មាន

ពីក្នុង​ Galaxy Note 9 មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​​​ដោយ​ទឹក​

  • 2018-08-10 03:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហែក​មើល​គ្រឿង​ក្នុង​ Galaxy Note 9 ដំបូង​គេ​ដោយ​វិបសាយ​ Hi Tech Mail Ru របស់​រុស្សី​បាន​បង្ហាញ​អំពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​លើ​ស្មាតហ្វូន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​នេះ។

គេ​សង្កេត​ឃើញ​ថា​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ដែល​បាន​បំពាក់​លើ​ Galaxy Note 9 មាន​ទំហំ​ធំ​បំផុត​បើ​ធៀប​ទៅ​នឹង​ Galaxy Note 8។ វិបសាយ​​ខាង​លើ​បាន​ហៅ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​នេះ​ថា "ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​កម្រិត​​កុំព្យូទ័រ​យួរ​ដៃ”។

Samsung បាន​ហៅ​ប្រព័ន្ធ​​បញ្ចុះ​កម្ដៅ​ថ្មី​នេះ​ថា​ "Water-Carbon” ដោយ​បាន​អះអាង​ថា​នៅ​ខាង​ក្នុង​មាន​សារធាតុ​ទឹក​ពិត​មែន។ ការ​បំពាក់​ប្រព័ន្ធ​ថ្មី​នេះ​ឡើង​គឺ​ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​​ផ្នែក​ខាង​ក្នុង​នៃ Galaxy Note 9 ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លើស​មុន៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់