• 2018-08-11 03:01:00
  • ចំណេះដឹង

បច្ចេកវិទ្យា​ AI ក្រៅពីជួយ​ស្មាតហ្វូន​ខ្លាំង ឯ​កាមេរ៉ា DSLR ក៏មិនណយដែ​រ!

  • 2018-08-11 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ AI (Artificial Intelligence) មាន​ស្ទើរ​គ្រប់​ទីកន្លែង​ ពង្រីក​វិសាលភាព​ខ្លួន​មិន​ត្រឹម​ លើ​ស្មាតហ្វូន​នោះ​ទេ​ ក៏​មាន​លើ​ប្រភេទ​កាមេរ៉ា​ផង​ដែរ​។

បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​ធ្វើ​តាម​អ្វី​មនុស្ស​អាច​ធ្វើ​បាន​ ដូចជា​ សម្គាល់​សំឡេង​, បម្លែង​សំឡេង​ទៅ​ជា​អក្សរ​, សម្គាល់​រូបភាព​, ស្កេន​មុខ​, Computer Vision និង​ Machine Learning។ ហើយ​ចំពោះ​កាមេរ៉ា​ ជួយ​ដល់​គុណភាព​រូប​ និង​សន្សំ​ពេល​កាត់ត​។

មុខងារ​បញ្ជា​ដោយ​សំឡេង​លើ​កាមេរ៉ា​

ស្មាតហ្វូន​មាន​ Google Now និង​ Siri ខណៈ​ Alexa មាន​បញ្ចូល​ប្រើ​នៅ​ផ្ទះ​តាមរយៈ​ Amazon Echo speakers។ កាមេរ៉ា​ GoPro អាច​បញ្ជា​ថត​ប្រើ​ឃ្លា​ដូចជា​ Start Video ឬ​ Take Photo។ ទាំងនេះ​អាច​ជួយ​សម្រេច​ការងារ​មួយ​ចំនួន​បញ្ជា​ដោយ​សំឡេង​បាន​។

កម្មវិធីប្រើ AI

ស្មាតហ្វូន​កំពូល​ៗជា​ច្រើន​បន្ត​ប្រើ​ Lens កាមេរ៉ា​ពីរ​គ្រាប់​ តែ​ Google Pixel 2 ប្រើ​កាមេរ៉ា​តែ​មួយ​គ្រាប់​ជាមួយ​នឹង​ Computational Photography ដើម្បី​ជំនួស​ជម្រើស​ Optical Zom និង​បន្ថែម​ Effects នានា​។

Google ក៏​ប្រើ​ AI លើ​ Google Clips ផង​ដែរ​ មាន​ Algorithm យល់​ពី​មូលដ្ឋាន​ថតរូប​ ជួយ​កាត់​បន្ថយ​ពេលវេលា​កាត់ត​រូប​បាន​។ ឧទាហរណ៍​ កាមេរ៉ា​នឹង​លុប​រូបភាព​មាន​ម្រាមដៃ​ក្នុង​ប្លង់​ ឬ​មិន​ច្បាស់​ ហើយ​ក៏​ថត​អនុវត្ត​រូបភាព​ Rule Of Thirds ផង​ដែរ​ ក្នុង​ការ​ចាប់​ប្លង់​។

អ្វី​ជា​ Computational Photography?

Computational Photography ជា​បច្ចេកទេស​ Process រូបភាព​ប្រើ​ Algorithm ជំនួស​ Optical process គោលបំណង​ពង្រឹង​គុណភាព​រូបភាព​ ដោយ​ប្រើ​ Machine Vision សម្គាល់​ធាតុ​ក្នុង​រូបភាព​។

ស្មាតហ្វូន​ V30S ThinQ របស់​ LG អាច​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស​រូបភាព​ស្អាត​ៗ​បែប​អាជីព​លើ​កម្មវិធី​ Graphy ជាមួយ​នឹង​ការ​កំណត់​ White Balance, Shutter Speed, Aperture និង​ ISO ដូចគ្នា​ ក្នុង​ការ​ថតរូប​។

ឃើញ​មាន​ច្រើន​កាមេរ៉ា​មាន​ Lens ពីរ​គ្រាប់​ ជួយ​ផ្ដាច់​ផ្ទៃ​ខាងក្រោយ​ បង្កើន​កម្រិត​ព្រាល​ ពី​ Subject។ ភាគច្រើន​មនុស្ស​សុទ្ធ​តែ​ចូលចិត្ត​រូបភាព​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​ តែ​ជំនួស​ប្រើ​ Lens ពីរ​គ្រាប់​ ឬ​ ជ្រើសរើស​ DSLR ហើយ​កែប្រែ​ Depth of field ខ្លួន​ឯង​ បច្ចេកវិទ្យា​ AI អាច​ធ្វើ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Camera World ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់