• 2018-08-09 02:02:44
  • ចំណេះដឹង

ផលិតផល​ Apple មួយ​ៗ​លក់​មិន​ថោក​ទេ​ ហេតុអ្វី​នៅ​មាន​អ្នក​ទិញ​ទៀត​?

  • 2018-08-09 02:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុផល​ចម្បង​ មនុស្ស​ភាគច្រើន​ទិញ​ផលិតផល​ Apple ដោយសារ​មាន​ប្រព័ន្ធ​ Ecosystem ល្អ​។ Ecosystem ជា​ដំណើរការ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ល្អ​រវាង​ផលិតផល​ស្រដៀង​គ្នា​ទាំង​ Software និង​ Hardware។

ពេល​ Apple បង្ហាញ​វត្តមាន​ iPhone កាល​ឆ្នាំ​ ២០០៧ អ្នក​ប្រើ​ iPod ដែល​ធ្លាប់​ប្រើ​ iTune ឃើញ​មាន​ចំណុច​ល្អ​ជាច្រើន​ជាង​ BlackBerry, Window Mobile ផ្ដល់​ឲ្យ​កាល​ណោះ​។ iTune បាន​រួម​ចំណែក​ខ្លាំង​ក្នុង​ប្រព័ន្ធ​ Ecosystem។

App Store ចេញ​ក្នុង​ឆ្នាំ​ ២០០៨ មាន​ទាំង​កម្មវិធី​ និង​ហ្គេម​ ជំរុញ​ឲ្យ​មនុស្ស​ងាក​មក​ចាប់​អារម្មណ៍​ផលិតផល​ Apple​ បន្ត​។

Apple បាន​បន្ថែម​ iMessage និង​ FaceTime ទៅ​លើ​ iPhone ឬ​ iPad ផ្ដល់​វិធី​ទំនាក់ទំនង​បាន​ងាយស្រួល​ ហើយ​ Macs ក៏​មាន​មុខងារ​ស្រដៀង​គ្នា​ អាច​ Call បាន​។​ ប្រើ​ Apple Device កាន់​តែ​ច្រើន​ ការ​ទំនាក់ទំនង​រវាង​ Device នីមួយ​ៗកាន់​តែ​ងាយស្រួល​។

Siri មាន​លើ​ iPhone, iPad, Mac, Apple ព្រមទាំង​ Apple Watch ដែល​ផ្ដល់​សំឡេង​ឆ្លើយឆ្លង​ស្រដៀង​គ្នា​ បាន​គ្រប់​ទីកន្លែង​។ បើ​អ្នក​ប្រើ​ iPhone ឬ​ iPad រាល់​រូបភាព​ អាច​បង្ហាញ​វត្តមាន​លើ​ Device នានា​ តាមរយៈ​កម្មវិធី​ Photos។ នេះ​បូក​ផ្សំ​ទាំង​កម្មវិធី​ និង​សេវាកម្ម​នានា​ ក្រុមហ៊ុន​ Apple បាន​ផ្ដល់​ឲ្យ​ បង្កើត​ភាព​ងាយស្រួល​ដល់​រាល់​ Device របស់​ខ្លួន​ផ្លាស់ប្ដូរ​ទិន្នន័យ​ ដូចជា​ iCloud ជា​ដើម​។

ដៃគូ​ប្រកួតប្រជែង​របស់​ Apple ក៏​កំពុង​ធ្វើ​តាម​ទម្រង់​ស្រដៀង​គ្នា​នេះ​ដែរ​។ Google បង្កើត​ Google Home, ស្មាតហ្វូន​ Pixel, Chromecast smart TV និង​មាន​ច្រើន​ទៀត​ ប៉ុន្តែ​ក្រុមហ៊ុន​ភាគច្រើន​ពឹង​ផ្អែក​លើ​ដៃគូ​បន្ត​ដូចជា​ Samsung ឬ​ LG ក្នុង​ការ​បង្កើត​ និង​ពង្រឹង​លើ​ប្រព័ន្ធ​ Ecosystem របស់​ខ្លួន​។

Samsung មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បន្តិច​ (Google) ក្រុមហ៊ុន​បង្កើត​ប្រព័ន្ធ​ Ecosystem ដូច​នឹង​ Apple ដែរ​ ដោយ​មាន​ស្មាតហ្វូន​, Tablet, TV, Wearable, Laptop និង​ Device មួយ​ចំនួន​ទៀត​។ កម្មវិធី​ SideSync អាច​ឲ្យ​អ្នក​ទំនាក់ទំនង​ជាមួយ​ស្មាតហ្វូន​ ពី​ Samsung tablet ឬ​ Laptop បាន​។​ សេវាកម្ម​ Samsung Pay ល្អ​ប្រសើរ​ជាង​ Apple Pay ដោយ​អាច​ប្រើ​ក្នុង​ទីតាំង​បាន​ច្រើន​ជាង​៕

វីដេអូ ការពន្យល់ពី Ecosystem ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់