• 2018-08-08 02:46:56
  • ចំណេះដឹង

ចាប់​កាន់​កាមេរ៉ា​ដំបូង អៀនៗ​មិន​សូវ​ហ៊ាន​ចុច​ថត នេះ​វិធីដោះស្រាយ

  • 2018-08-08 02:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​ស្រលាញ់​និង​ចូលចិត្ត​វិស័យ​ថត​រូប ប៉ុន្តែ​ក្នុង​ដំណាក់កាល​ដំបូង​ពេល​រៀន​កាន់​កាមេរ៉ា​ហាក់​ពុំ​មាន​ទំនុក​ចិត្ត​ក៏​ដូច​ជា​ភាព​អៀន​ខ្មាស​មិន​ហ៊ាន​ចុច​ថត​លើ Subject ណា​មួយ ជា​ពិសេស​គឺ​ការ​ថត​មនុស្ស។

គន្លឹះ ៤ ចំណុច​នេះ សាកសិន​ទើប​ដឹង ប្រហែល​អាច​​បង្កើត​ទំនុកចិត្ត​ជាង​មុនក៏​ថាបាន៖

១.រក​នរណា​ម្នាក់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ថត:

សុំ​បង​ប្អូន សាច់ញាតិ​ដើម្បី​​ថត​រូប​​ពួកគេ បើ​ធ្វើ​បាន​​ជា​ការ​ឆ្លងកាត់​ឧបសគ្គ​ដ៏​ធំ​មួយ​បាត់​ទៅ​ហើយ។ ព្យាយាម​បង្កើត​ទំនាក់ទំនង​​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ឬ​អ្នក​ដែលមាន​ចំណង់ចំណូលចិត្ត​​លើការ​ថត​រូប​ដូច​គ្នា ក៏​អាច​កសាង​​ទំនុក​ចិត្ត​អ្នក​មួយ​កម្រិត​ថែម​ទៀត។

២.ចូល​រួម​ក្នុង​ក្រុម​ស្ម័គ្រចិត្ត​ ដើម្បី​បាន​ក្លាយ​ជា​អ្នក​ថត​រូប:

មិន​ថា​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​ឬ​សិក្ខាសាលា​តូច​ធំ​ណា​មួយ បើ​មាន​ឱកាស​​ត្រូវ​ចាប់​ឲ្យ​ជាប់ ទោះ​ត្រឹម​ជា​អ្នក​ស្ម័គ្រចិត្ត ក៏​អាច​ទទួល​បាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​ត្រលប់​មក​វិញ។

៣.ផ្តល់​រូបភាព​សម្រាប់​ស្ថាប័ន​កាសែត​ឬ​គេហទំព័រ​ក្នុង​តំបន់:

បើ​មាន​ការ​អនុញ្ញាត​នោះ​ក៏​កាន់​តែ​ប្រសើរ ដោយ​រូបភាព​ដែល​ផ្តិត​ចេញ​ដោយ​ស្នាដៃ​របស់អ្នក ត្រូវ​បាន​បង្ហោះ​ផ្សាយ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទទួល​ស្គាល់​ពី​មនុស្ស​រាល់​គ្នា។

៤.ការ​អនុវត្ត​ដោយ​ទំនុកចិត្ត:

ភាព​ក្លាហាន​និង​ការ​ដែល​គ្មាន​ភាព​ស្ទាក់ស្ទើរ បុគ្គល​ដែល​អ្នក​សូម​ថត ក៏​មាន​ទំនុកចិត្ត​ផ្តល់​ជូននូវ​ស្នាម​ញញឹម​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​អ្នក​ដូច​គ្នា។ ចំណុច​នេះ​មាន​ន័យ​ថា​ចង់​ទទួល​បាន​រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ក៏​ផ្អែក​សំខាន់​លើ​ឥរិយាបថ​របស់​អ្នក​ផ្ទាល់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់