• 2018-08-06 13:17:17
  • ព័ត៌មាន

ប្លែក​ភ្នែក​វីដេអូ​កាន់​គំរូ iPhone XS/iPhone XS Plus និង iPhone ឆ្នាំ ២០១៨

  • 2018-08-06 13:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ក្រុម​ការងារ MobileFun បាន​ចេញ​វីដេអូ​កាន់​បង្ហាញ​គំរូ​តួ​ខ្លួន​ iPhone ឆ្នាំ ២០១៨ ចំនួន ៣ ម៉ូឌែល ដោយ​ជឿជាក់​ថា​ជា iPhone XS, iPhone XS Plus និង iPhone ឆ្នាំ ២០១៨ ពោល​គឺ iPhone 9 ជំនួស​ជា​ឈ្មោះ iPhone (2018) វិញ។

តាម​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ប្រភព​ទម្លាយ​ថា​ពុំ​មាន iPhone បំពាក់​កាមេរ៉ា ៣ គ្រាប់​ដូច​ចចាមអារ៉ាម​ចុះ​ផ្សាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រក្សា​ត្រឹម​កាមេរ៉ា​ភ្លោះ​ដដែល ស្រប​ពេល iPhone (2018) បំពាក់​អេក្រង់ ៦,១ អ៊ីញ LCD មាន​វិមាត្រ​ខ្លួន ១៥០,៩ x ៧៥,៧ x ៨,៥ ម.ម ធៀប​នឹង XS Plus អេក្រង់​ធំ​ឡើង​ដល់ ៦,៥ អ៊ីញ OLED វិមាត្រ ១៥៧,៥ x ៧៧,៤ x ៧,៩ ម.ម និង iPhone XS រក្សា​តួ​ខ្លួន​ប៉ុន iPhone X គ្រាន់​មាន​ការ​អាប់ដែត​កម្លាំង​ម៉ាស៊ីន​ថ្មី។

ការ​បង្ហាញ​ខ្លួន​ត្រូវ​បាន​គេ​រំពឹង Apple នឹង​ប្រកាស​នា​ថ្ងៃ​ទី ១២ ​កញ្ញា មុន​បើក​លក់​ជា​ផ្លូវការ​នា​ចុង​ខែ​ដដែល​នោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់