• 2018-08-06 07:42:40
  • ព័ត៌មាន

ដ្រូន​ ប្រើធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា សមត្ថភាព​មិន​ធម្មតា

  • 2018-08-06 07:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​​មាន​ជន​​អនាមិក​បាន​បញ្ជា​ ដ្រូន ចំនួន​ ២ គ្រឿង​ដែល​មាន​ផ្ទុក​គ្រាប់​បែក​ ​ដើម្បី​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​​​ប្រទេស​វេណេហ្ស៊ុយអេឡា​លោក Nicolás Maduro តែ​មិន​បាន​សម្រេច​។

​​​​​​​​នៅ​ថ្ងៃ​នេះ​សមត្ថកិច្ច​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ដ្រូន​ ដែល​គេ​ប្រើ​ដើម្បី​ធ្វើ​ឃាត​គឺ​ជា​ ដ្រូន​ ​ម៉ូដែល​ M600 ផលិត​ដោយ​ក្រុមហ៊ុន​ DJI។ ដ្រូន​នេះ​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៦ ដោយ​វា​មាន​ចំណុច​ពិសេសៗ​ដូច​ខាង​ក្រោម​នេះ ៖

  • មាន​ឈ្មោះ​ពេញ​ថា​ Matrice 600

  • មាន​ស្លាប​ចំនួន​ ៦ ដែល​អាច​បញ្ជា​បាន​ដល់​ចម្ងាយ​ ៥ គ.ម

  • មាន​ទម្ងន់​ ៩,១ គីឡូក្រាម​​ គិត​រួម​ទាំង​ថ្ម​ ៦ គ្រាប់

  • ​អាច​ហោះ​ដល់​ល្បឿន​ ១៨ ម៉ែត្រ/វិនាទី ពេល​គ្មាន​ខ្យល់ (ពេល​មាន​ខ្យល់​អាច​ហោះ​ដល់​ល្បឿន​ ៨ ម៉ែត្រ/វិនាទី)

  • ​អាច​ហោះ​បាន​រយៈពេល​ ៣៥ នាទី ​​

  • អាច​ភ្ជាប់​ឥវ៉ាន់​បន្ថែម​ជា​មួយ​ដល់​ទម្ងន់​ ៦ គីឡូក្រាម​ ប៉ុន្តែ​រយៈពេល​ហោះ​ហើរ​ត្រូវ​ធ្លាក់​នៅ​សល់​ត្រឹម​ ១៦ នាទី

  • អាច​ហោះ​បាន​ដល់​កម្ពស់​ ២៥០០ ម៉ែត្រ​

  • មាន​បំពាក់​ប្រព័ន្ធ​ GPS អាច​ចាប់​ទីតាំង​បាន​ច្បាស់​​

  • មាន​តម្លៃ​ ៤ ៥៩៩ ដុល្លារ​ពេល​ចេញ​លក់​ដំបូង​

​ដោយ​សារ​តែ​ជា​ដ្រូន​ផលិត​ឡើង​សម្រាប់​ឧស្សាហកម្ម​កម្សាន្ត ​ហេតុ​​នេះ​ដ្រូន​ M600 មិន​មាន​បំពាក់​កាមេរ៉ា​សម្រាប់​ថត​រូប ឬ វីដេអូ ដូច​ដ្រូន​ធម្មតា​នោះ​ទេ។ កាមេរ៉ា​ត្រូវ​ភ្ជាប់​​បន្ថែម​ពី​ក្រៅ​ ដោយ​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​ដល់​ ៦ គីឡូក្រាម៕​​​

ប្រភព៖ dji ប្រែ​សម្រួល៖ សុខហេង

មតិយោបល់