• 2018-08-06 09:36:18
  • ផលិតផលថ្មី

ទីបំផុត! ទូរសព្ទ​កាមេរ៉ា AI ៤ គ្រាប់​ដំបូង​គេ មក​ដល់​ខ្មែរ​ហើយ

  • 2018-08-06 09:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smartphone ដែល​មាន​កាមេរ៉ា​មុខ ២ ក្រោយ ២ nova3 និង nova 3i ហើយ​សុទ្ធ​តែ​បំពាក់​បច្ចេកវិទ្យា​សម្គាល់​ប្លង់​ថត AI បាន​មក​ដល់​កម្ពុជា​ហើយ ដោយ​រៀបចំ​កម្មវិធី​សម្ពោធ​កាល​ពី​ម្សិលមិញ នៅ​អគារ Exchange Square ជាន់​ទី១។

ទូរសព្ទ​ទាំង ២ ម៉ូដែល​ខាង​លើ បាន​ក្លាយ​ជា Smartphone ដំបូង​គេ ដែល​បំពាក់ AI លើ​កាមេរ៉ា​ទាំង ៤ គ្រាប់ ដោយ​អាច​សារ៉េ​ដោយ​ខ្លួន​ឯង​ទៅ​តាម​ទីតាំង​ថត​និមួយៗ។ ក្រៅ​ពី​នេះ ក៏​មាន​បំពាក់​បច្ចេកវិទ្យា Qmoji ដែល​ធ្វើ​ទឹក​មុខ​តាម​ផង​ដែរ។

លោក Jeff Yang នាយក​ចែកចាយ HUAWEI ប្រចាំ​កម្ពុជា បាន​និយាយ​ថា លោក​ជឿជាក់​ថា Smartphone ដែល​មាន​កាមេរ៉ា​ដល់​ទៅ 24MP នេះ នឹង​នាំ​មក​បទ​ពិសោធន៍​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា។

nova 3 មាន​កាមេរ៉ា​មុខ ២គ្រាប់ 24M/ 2MP, ខាង​ក្រោយ 24M/ 16MP កម្រិត Aperture 1.8 ប្រើ​កញ្ចក់​ស្រោប​មុខ​ក្រោយ គែម​អាលុយមីញ៉ូម អេក្រង់​ឆក​ទំហំ ៦,៣អ៊ីញ កម្រិត Full HD+ 409 ppiជាមួយ​នឹង Chip Kirin 970, GPU Mali-G72 MP12, CPU 8 Core, ៤ រត់​នៅ​ល្បឿន ២,៤ និង ១,៨ ហើយ​មាន RAM 6GB, ROM 128 G រីឯ nova 3i បំពាក់ Chip Kirin 710។

ទាំង ២គ្រឿង ចាប់​ទទួល​ការ​កុម្ម៉ង់​ពី​​ថ្ងៃ​នេះ ជាមួយ​នឹង​កាដូ​ដូចជា កាស Bluetooth ស៊ីម Smart កញ្ចប់​ធំ​ហ្មង ១៦ សប្ដាហ៍ សម្រាប់ nova 3 និង ១២ សប្ដាហ៍​សម្រាប់ nova 3i៕

លោក Jeff Yang នាយក​ចែកចាយ HUAWEI ប្រចាំ​កម្ពុជា

អត្ថបទ៖ វិទូ

មតិយោបល់