• 2018-08-05 07:35:00
  • ព័ត៌មាន

Xiaomi ផលិត​ទូរសព្ទ​តូច​ច្រឡឹង មាន AI និង 4G លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​មែន​ទែន!

  • 2018-08-05 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qin phone ជា​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Xiaomi ដែល​ទើប​នឹង​បង្ហាញ​ខ្លួន មាន​បំពាក់​បច្ចេកវិទ្យា AI អាច​ភ្ជាប់​អ៊ីនធើណិត 4G ប្រើ USB-C និង​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ជាមួយ​តម្លៃ​សម​រម្យ។

Xiaomi Qin មាន​ពីរ​ម៉ូឌែល​គឺ Q1 និង Q1s។ ទូរសព្ទ​នេះ​ប្រើ​បន្ទះឈីប​លេខ MediaTek MT6260A ប្រើ CPU ប្រភេទARM7 មាន RAM 8MB និង​មាន​មេម៉ូរី​ម៉ាស៊ីន 16MB។ Q1 អាច​បាន​ត្រឹម 2G ប៉ុណ្ណោះ​មិន​អាច​ភ្ជាប់ GPS និង LTE បាន​ទេ ប៉ុន្តែ​អាច​ភ្ជាប់ Wi-Fi និង Bluetooth 4.2។ ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ(OS) ឈ្មោះ​ថា Nucleus។

ចំណែក​ឯ​ម៉ូឌែល Q1s ប្រើ​​បន្ទះឈីប​លេខSpreadtrum SC9820  ល្បឿន core-1.2 GHz Cortex-A53 មាន RAM 256MB និង​មាន​មេម៉ូរី​ម៉ាស៊ីន 512MB។ Q1s អាច​ភ្ជាប់ GPS និង​ប្រើ​បច្ចេកវិទ្យា 4G LTE។ ដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ(OS) ឈ្មោះ​ថា MOCOR5។ ទូរសព្ទ​ទាំង ២ នេះ​មាន​អេក្រង់​ទំហំ 2.8 អ៊ិញ ថាមពល​ថ្ម ១៤៨០ មីលីអំពែ​អាច​ប្រើ​បាន ១៥ ​ថ្ងៃ មាន​ប៊ូតុង​ចុច​ស្រដៀង​ទៅ​នឹង Nokia 8110 និង​អាច​ដាក់​ស៊ីម​បាន ២ ថែម​ទៀត​ផង។

Xiaomi Qin អាច​នឹង​មាន​លក់​តែ​នៅ​សាខា​ដៃ​គូរបស់ Xiaomi នៅ​ចិន​ប៉ុណ្ណោះ​ក្នុង​​តម្លៃ​ Qin 1 គឺ៣០ ដុល្លារ។ ឯ Qin 1s គឺ ៤៥ ដុល្លារ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន ទូរសព្ទ​នេះ​អាច​នឹង​ប្រកាស​ចេញ​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូខាងក្រោម៖

អាន​អត្ថបទ​បន្ត៖

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ រក្សា

មតិយោបល់