• 2018-08-01 04:04:01
  • គន្លឹះ

Reaction រូប​យន្តហោះ​កំពុង​ល្បី​លើ​ Facebook ធ្វើ​ម៉េច​អាច​ប្រើ​បាន?

  • 2018-08-01 04:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ គេ​សង្កេត​ឃើញ​មាន​ Reaction ថ្មី​លេច​មុខ​លើ​បណ្ដាញ​ Facebook ដោយ​មាន​រូបរាង​ជា​យន្តហោះ​ប្លែក​បំផុត។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​កំពុង​ចង់​ដឹង​ថា​ Reaction នេះ​មាន​ប្រភព​មក​ពី​ណា​ និង ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ប្រើ​បាន?

តាម​ការ​លើក​ឡើង​របស់​អ្នក​តំណាង​ Facebook ឲ្យ​ដឹង​ថា​ Reaction រូប​យន្តហោះ​នេះ​ ជា​ការ​បង្កើត​ឡើង​មួយ​ ដែល​ជា​ផ្នែក​នៃ​កម្មវិធី​ Hackathon របស់​បុគ្គលិក​ Facebook។ បន្ថែម​ពី​នេះ​គេ​ក៏​បាន​បញ្ជាក់​ថា​ Facebook នឹង​មិន​ទុក​ Reaction នេះ​យូរ​ឡើយ​ ដោយ​នឹង​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​ដើម្បី​ដក​វា​ចេញ​ក្នុង​ពេល​ឆាប់ៗ។

គួរ​ដឹង​ថា​ដើម្បី​អាច​ប្រើ​ Reaction នេះ​បាន​ លុះត្រាតែ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ Android ហើយ​បាន​អាប់ដេត​កម្មវិធី​ Facebook ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់​គឺ​ Clear Cache នៃ​កម្មវិធី​ Facebook លើ​ទូរសព្ទ​របស់​អ្នក។

អាប់ដេត និង Clear Cache ​រួច​ក៏​មិន​ប្រាកដ​ថា​អាច​ប្រើ​ Reaction ថ្មី​នេះ​បាន​ ព្រោះ​មាន​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​មាន​សំណាង​ (Random) មួយ​ចំនួន​ប៉ុណ្ណោះ។ ចំណែក​អ្នក​ប្រើ​ប្រាស់​ iOS មិន​អាច​ប្រើ​ Reaction ថ្មី​នេះ​បាន​ឡើយ៕

ប្រភព៖ Inverse ប្រែ​សម្រួល៖ សុខហេង

មតិយោបល់