• 2018-08-01 03:15:32
  • ហាងឆេងផលិតផល

ហាងឆេង Highlander, Lexus, Prius ខុស​ពណ៌ ខុស​ឆ្នាំ តម្លៃ​ខុស​គ្នា​ប៉ុណ្ណា?

  • 2018-08-01 03:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

កន្លង​មក Sabay ធ្លាប់​បាន​បង្ហាញ​ពី​តម្លៃ​ឡាន​មួយ​ទឹក​មាន​គ្រប់​ស៊េរី​ពេញ​និយម​​ប្រើ​នៅ​ខ្មែរ​ដែល​មាន​លក់​នៅ​តាម​ឃ្លាំង​ធំៗ​មួយ​ចំនួន។

ដោយ​ឡែក​ឡាន​មួយ​ទឹក​ទាំង​នោះ​អាច​​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ស៊េរី​ឆ្នាំ គុណភាព ពណ៌ និង Option ជា​ដើម។ សម្រាប់​ឡាន​មួយ​ទឹក​ដែល​ពេញ​និយម​ទាំង​នេះ​អាច​មាន​តម្លៃ​ខុស​គ្នា​ច្រើន​រហូត​ដល់ ២ ទៅ ៣ ០០០ ដុល្លារ​ក៏​មាន​សម្រាប់​ស៊េរី​ឆ្នាំ​តែ​មួយ​ដែល​មាន Option និង ពណ៌​ខុស​គ្នា។

ចង់​ដឹង​ច្បាស់​មក​មើល​តម្លៃ​ខុស​គ្នា​របស់​ឡាន​មួយ​ទឹក Lexus, Prius និងHighlander ខាង​ក្រោម​នេះ៖

Lexus RX300

ស៊េរី​ឆ្នាំ ២០០០ ដល់ ២០០៣ ចំពោះ​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ស៊េរី​ឆ្នាំ គុណភាព និង Option តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារ

និងមាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ១ ០០០ ទៅ ២ ០០០ ដុល្លារ ពី​ប្រភេទ​ប៉ុង (ប៉ុង១ អាច​ថ្លៃជាងប៉ុង២សម្រាប់ទិផ្សារស្រុកខ្មែរ)។

Lexus RX330

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៦ មាន​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ ។ ចំពោះ Option នៅ​លើ RX330 នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ២ ០០០ ទៅ ៣ ០០០ ដុល្លារ​ ពី Base Option, Hafl Full និង Full Option។

Lexus RX400h

ស៊េរី​ឆ្នាំ ២០០៦ មាន​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ស​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ

ចំពោះ Option នៅ​លើ RX400h ឆ្នាំ ២០០៦ នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា **២ ០០០ ទៅ ៣ ០០០ ដុល្លារ​**ពី Base Option, Hafl Full និង Full Option។

Highlander

ស៊េរី​ឆ្នាំ ២០០១ ដល់ ២០០៤ មាន​តម្លៃ​ ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ​ពណ៌​ទឹក​មាស និង​ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ គុណភាព និង​ស៊េរី​ឆ្នាំ​តែ​មួយ។ ចំពោះ​ពណ៌​ខ្មៅ ក្រហម ស្លែ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​ប្រាក។

ចំពោះ Option នៅ​លើ​ឡាន Highlander នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ សម្រាប់​ម៉ាស៊ីន ប្រភេទ​ប៉ុង និង Base, Limited និង Full Option។

ឡាន Prius ប្រភែទ Option និង​ពណ៌​ពេញ​និយម​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧

  • ប្រភេទ Base Option

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ

  • ប្រភេទ Half Full

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៣០០ ទៅ ៤០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ

  • ប្រភេទ Full Option

ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌​ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ​មាន​តម្លៃ​ទាប​ជាង​ពណ៌ ទឹក​មាស​ចន្លោះ​ពី ៤០០ ទៅ ១ ០០០ ដុល្លារ និង​មាន​តម្លៃ​ទាប​ជាង​ពណ៌​ស ចន្លោះ ពី ៩០០ ទៅ ១ ៥០០ ដុល្លារ

ចំពោះ Option នៅ​លើ​ស៊េរី​ឡាន Prius នេះ​វិញ​មាន​តម្លៃ​ខុស​គ្នា​ប្រមាណ​ជា ៥០០ ទៅ ១ ០០០ ដុល្លារ​ ពី Base Option, Hafl Full និង Full Option។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​គិត​ជា​មធ្យម​អាច​ខ្ពស់ ឬ​ទាប​ជាង​នេះ​បន្តិច​បន្តួច​ដោយ​ផ្អែក​លើ​ទីផ្សារ​ឡាន​មួយ​ទឹក​ក្នុង​ស្រុក។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់