• 2018-07-26 01:47:01
  • គន្លឹះ

វិធី​បិទ​កម្មវិធី​ពេល​គាំង លើ​ iPhone X តិច​ថា​មិន​ចេះ​

  • 2018-07-26 01:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X មាន​វិធី​ប្រើ​ប្រាស់​ជា​ច្រើន​ដែល​ខុស​គ្នា​ពី​ iPhone ជំនាន់​មុនៗ។ ជាក់​ស្ដែង​ដូច​ជា​ការ​បិទ​កម្មវិធី​ទាំង​បង្ខំ (Force Close) ជា​ដើម។

នៅ​លើ​ iOS 11

  • ដំបូង​​អូស​ពី​ក្រោម​ឡើង​លើ​ រួច​ចុច​ឲ្យ​ជាប់​ប៉ុន្មាន​វិនាទី

  • បន្ទាប់​មក​ទៀត​​ចុច​​ឲ្យ​ជាប់​លើ​​ផ្ទាំង​កម្មវិធី​ដែល​បង្ហាញ​លើ​អេក្រង់

  • ពេល​ដែល​ឃើញ​ប៊ូតុង​សញ្ញា​ ដក ពណ៌​ក្រហម​​លេច​ចេញ​មក​​ អ្នក​គ្រាន់​តែ​អូស​កម្មវិធី​ឡើង​លើ​ ដើម្បី​បិទ​​កម្មវិធី​​នោះ

​​​នៅ​លើ iOS 12

  • ដំបូង​​អូស​ពី​ក្រោម​ឡើង​លើ​ រួច​ចុច​ឲ្យ​ជាប់​ប៉ុន្មាន​វិនាទី

  • បន្ទាប់​មក​អូស​​ផ្ទាំង​កម្មវិធី​ណា​មួយ​ដែល​អ្នក​បិទ​ ឡើង​ទៅ​លើ​ នោះ​ជា​ការ​ស្រេច​​៕

ប្រភព៖ iPhoneHacks ប្រែ​សម្រួល៖ សុខហេង

មតិយោបល់