• 2018-07-24 04:30:00
  • ហាងឆេងផលិតផល

មក​ឆែក​ម៉ូតូ​ថ្មីៗ លក់​ក្នុង​ខែ​កក្កដា​នេះ នៅ​សល់​តម្លៃ​​ប្រហែល​ប៉ុន្មាន?

  • 2018-07-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ថ្មីៗ​ជា​ច្រើន​ម៉ូឌែល​បាន​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក​ ក្នុង​នោះ​ដែរ​​មាន​ខ្លះ​ក៏​លក់​ដាច់​អស់ ខ្លះ​ក៏​នៅ​សល់។

នៅ​ចុងខែ​នេះ ក៏​មាន​ម៉ូឌែល​ខ្លះ​មិន​សូវ​ជា​ចុះ​ថ្លៃ​ខ្លាំង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ មាន​ម៉ូឌែល​ខ្លះ​ទៅ​ជា​ឡើង​ថ្លៃ​​វិញ Honda Dream 018 ឡើង​ដល់ ២០០០ ដុល្លារ ឯ Scoopy-i Club12 តម្លៃសុទ្ធតែលើ ២០០០ ដុល្លារ។ ចំពោះ​ Click កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​តម្លៃ​ប្រមាណជា ២៦០០ ដុល្លា ឯ​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​ ៣០០០ ដុល្លារ។ ចំណែកម៉ូឌែលផ្សេងដូចជា Nex, Lets, Moove, PCX តម្លៃប្រែប្រួលខ្ទង់ ៥០ ទៅ ៦០ ដុល្លារប៉ុណ្ណោះ។

តោះ! មក​តាម​ដាន​តម្លៃ​ម៉ូតូ​ថ្មីៗ​ ប្រចាំខែកក្កដា​នេះ៖

*បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ​រួច។ (អ្នក​លក់=តម្លៃ​តាម​ហាង)។

អត្ថបទ៖ រក្សា

មតិយោបល់