• 2018-07-21 06:22:07
  • ព័ត៌មាន

មើល​តម្លៃ​លក់​ Audi A8 ឆ្នាំ ២០១៩ ល្មម​ទិញ​ទេ?

  • 2018-07-21 06:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Audi បាន​ប្រកាស​ចេញ​តម្លៃ​លក់​រថយន្ត​ Audi A8 ស៊េរី​ឆ្នាំ ២០១៩ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​​នៅ​ចុង​ឆ្នាំ​នេះ ដោយ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ៨៤ ៧៩៥ ដុល្លារ ​​គិត​ពន្ធ​រួច។

​​​​ជា​មួយ​តម្លៃ​នេះ​គឺ​ទទួល​បាន​ Audi A8 ឆ្នាំ ២០១៩ ដែល​មាន​ម៉ាស៊ីន​​ទំហំ ៣,០ លីត្រ មាន​ស៊ីឡាំង​ ៦ ដែល​អាច​បង្កើត​កម្លាំង​បាន ៣៦៥ សេះ។ ម៉ាស៊ីន​នេះ​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ ៥,៦ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២១០ គ.ម/ម៉។

ចំណុច​ពិសេសៗ​របស់​ Audi A8 ស៊េរី​ថ្មី​មាន​ដូច​ជា​បូម​ខ្យល់, ភ្លើង​ LED និង​មាន​ កង់​ទំហំ​ ១៩ អ៊ីញ ជា​ដើម។ ចង់​បាន​ពិសេស​ជាង​នេះ​ត្រូវ​ថែម​លុយ​​ ដូច​ជា​ត្រូវ​ថែម​ ៣ ៤០០ ដុល្លារ បើ​ចង់​បាន​ភ្លើង​ខាង​មុខ​ជា​ប្រភេទ​​ LED Matrix និង​ភ្លើងស៊ីញ៉ូ​ប្រភេទ​ OLED៕

​​

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សុខហេង

មតិយោបល់