• 2018-07-21 02:17:46
  • ផលិតផលថ្មី

មានលុយតែប៉ុណ្ណេះ អាចហោះដូច "Iron Man" បាន​ហើយ

  • 2018-07-21 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​សម្លៀក​បំពាក់​ដែល​អាច​ហោះហើរ​បាន ត្រូវ​ប្រកាស​ដាក់​លក់​ហើយ​ក្នុង​ហាង​ធំ​ដ៏​ល្បី​មួយ​ឈ្មោះ Selfridges នៅ​ទីក្រុង​ឡុងដ៏ ជាមួយ​នឹង​តម្លៃ​ជាង ៤៤​ម៉ឺន​ដុល្លារ​ឯណោះ។

លោក Richard Browning ដែល​ជា​អ្នក​បង្កើត​ឈុត​នេះ​ឡើង បាន​ឲ្យ​ដឹង​ថា លោក​បាន​បំពាក់​កូន​ម៉ាស៊ីន​យន្តហោះ​ខ្នាត​តូច​ចំនួន ៥ នៅ​ត្រង់​ដៃ​អាវ និង​ខាង​ក្រោយ​ខ្នង។ ការ​បង្កើត​នេះ ធ្វើ​ឡើង​ទៅ​តាម​គំនិត​កែច្នៃ​ចេញ​ពី​ឈុត​តួ​ប្រុស​ដែល​ពាក់​ដោយ​លោក Robert Downey Jr នៅ​ក្នុង​រឿង "Iron Man"។

ឈុត​នេះ អាច​ដំណើរការ​ទៅ​បាន​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ប្រើប្រាស់​ប្រេង​សាំង ឬ​ក៏​ម៉ាស៊ូត ហើយ​វា​មាន​ល្បឿន​អតិបរមា ៥១​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង និង​ហោះ​បាន​កម្ពស់​ដល់ ៣៦៥៨​ម៉ែត្រ។ យ៉ាង​ណា​មិញ នៅ​ពេល​ពាក់​សាកល្បង លោកRichard ហោះ​ត្រឹម​តែ​កម្ពស់​២-៣​ម៉ែត្រប៉ុណ្ណោះ​ពី​ដី ក្រោម​ហេតុផល​​គិត​ពី​សុវត្ថិភាព។

លោក Richard បាន​បញ្ជាក់​ទៀត​ថា ក្នុង​ការ​ហោះ​រយៈពេល​១​នាទី វា​ត្រូវ​ការ​ចំណាយ​សាំង ឬ​ម៉ាស៊ូត​អស់​ប្រហែល​ជា​ចំនួន ៤​លីត្រ ហើយ​ក្នុង​ការ​ចាក់​បំពេញ​ម្ដង វា​អាច​ហោះ​បាន​រយៈពេល ៣ ទៅ ៤​នាទី។ លោក​បន្ថែម​ថា ឥឡូវ​នេះ​លោក​ក៏​មាន​ជម្រើស​មួយ​ទៀត​ផង​ដែរ ដែល​មាន​សមត្ថភាព​ហោះ​បាន​ក្នុង​រយៈពេល​ប្រហែល​ជា ៩​នាទី។ ចំពោះ​អ្នក​ដែល​ទិញ​ឈុត​នេះ នឹង​ត្រូវ​ផ្ដល់​ជូន​នូវ​​ការ​ហ្វឹកហាត់​ជា​មុន​សិន៕

ប្រភព៖ Kley Kley ប្រែសម្រួល ៖ ឈាង.

មតិយោបល់