• 2018-07-20 07:17:01
  • ព័ត៌មាន

Galaxy S9 បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ ប៉ុន្តែ​ជា​ប្រវត្តិសាស្ត្រ​មិន​ល្អ

  • 2018-07-20 07:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ The Bell បាន​ចេញ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​តួ​លេខ​នៃ​ចំនួន​លក់​ Galaxy S9/S9+ ដោយ​បាន​បញ្ជាក់​ថា​ចំនួន​លក់​នៅ​ត្រីមាស​ទី​ ២ នៃ​ Galaxy S9/S9+ គឺ​តិច​ជាង​ត្រីមាស​ទី​ ១។

នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​នោះ​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ត្រកូល​ Galaxy S ដែល​​មាន​រយៈពេល​ ៨ ឆ្នាំ​មក​ហើយ។ និយាយ​ឲ្យ​លម្អិត​ទៅ​ Samsung អាច​លក់​ Galaxy S9/S9+ បាន​ប្រមាណ​ ១០ លាន​គ្រឿង នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ ចំណែក​​នៅ​ត្រីមាស​ទី​ ២ លក់​បាន​ប្រមាណ​ ៩ លាន​គ្រឿង​ប៉ុណ្ណោះ។

​ប្រវត្តិសាស្ត្រ​កន្លង​មក​ចំនួន​លក់​ Galaxy S នៅ​ត្រីមាស​ទី​ ២ តែង​បាន​ច្រើន​ជាង​ត្រីមាស​ទី​ ១ ​ព្រោះ​ថា​​ Galaxy S តែង​ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ត្រីមាស​ទី ១ ជានិច្ច។

ក្នុង​របាយការណ៍​​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ ២០១៨ ក្រុមហ៊ុន​ Samsung ក៏​ធ្លាប់​បាន​រំពឹង​ថា​ចំនួន​លក់​នៃ​ស្មាតហ្វូន​កំពូល​របស់​ខ្លួន​នឹង​មាន​ការ​ថយ​ចុះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់