• 2018-07-18 04:01:11
  • ចំណេះដឹង

Chrome និង Firefox តេស្ត​ផ្ទាល់ ទើប​ដឹង​ថា​ខ្លាំង​ដូច​គ្នា

  • 2018-07-18 04:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Chrome មាន​ការ​និយម​ប្រើ​ច្រើន​ ទាក់ទង​នឹង​ល្បឿន​ និង​ភាព​ងាយស្រួល​។ Mozilla ជា​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​ Firefox browser ដែល​អះអាង​ថា​ ប្រើ​ RAM 30% តិច​ជាង​ Chrome ដែល​ប្រហែល​មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​ដូច​ Chrome នោះ​ទេ​ ពេល​បើក​ Tab ច្រើន​។ ការ​អះអាង​មួយ​ទៀត​ថា​ Firefox បង្ហាញ​វេបសាយ​បាន​លឿន​ជាង​ Chrome។

ការ​រចនា​

Web Browser ទាំងពីរ​មាន​រូបរាង​ស្រដៀង​គ្នា​។ Firefox មាន​ប៊ូតុង​ធំ​ៗ និង​មាន​ជម្រើស​ Settings សាមញ្ញ​ ងាយស្រួល​ប្រើប្រាស់​ ហាក់​លេចធ្លោ​ជាង​ Chrome។

ល្បឿន​អ៊ីនធឺណិត​

ការ​សាកល្បង​ល្បឿន​អ៊ីនធឺណិត​​លើ​ SpeedTest.net បង្ហាញ​ថា​ Browser ទាំងពីរ​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​។

ចុះ​ Browser មួយ​ណា​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​?

RAM ចាំបាច់​ក្នុង​ការ​រក្សាទុក​កម្មវិធី​ និង​ទិន្នន័យ​បណ្ដោះអាសន្ន​ ងាយស្រួល​ប្រើប្រាស់​បាន​រហ័ស​។ សម្រាប់​ Browser វិញ​ RAM កាន់​តែ​ច្រើន​លើ​កុំព្យូទ័រ​ មាន​ន័យ​ថា​អាច​មាន​ Tab, Add-ons និង Extension កាន់​តែ​ច្រើន​ ដោយ​មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​។ បើ​កុំព្យូទ័រ​យឺត​ ហើយ​អ្នក​ប្រើ​ត្រឹម​ Web browser មួយ​ មិន​បាច់​ឆ្ងល់​ទេ​ Web browser នោះ​កំពុង​ប្រើ RAM ភាគច្រើន​របស់​កុំព្យូទ័រ​ហើយ​។

ជាក់ស្ដែង​ ការ​សាកល្បង​បង្ហាញ​ថា​ Firefox ប្រើ​ RAM ច្រើន​ជាង​ Chrome ដែល​មិន​ដូច​ ការ​យល់​ឃើញ​មួយ​ចំនួន​ថា​ Chrome ស៊ី​ RAM ខ្លាំង​ នោះ​ឡើយ​។ មាន​ន័យ​ថា​ Firefox ទៅ​វិញ​ទេ​ ធ្វើ​ឲ្យ​កុំព្យូទ័រ​យឺត​ជាង​ Chrome។ ជំនាន់​ថ្មី​ Chrome និង​ Firefox បើក​វេបសាយ​ដូចគ្នា​ ទាំង​លើ​ Mac និង​ Windows នៅ​តែ​បង្ហាញ​ថា​ Firefox ប្រើ​ RAM ច្រើន​ជាង​ Chrome។ យ៉ាងណាមិញ Firefox បើក​វេបសាយ​ លឿន​ជាង​ Chrome តែ​បន្តិច​ប៉ុណ្ណោះ​។

Add-ons និង​ Extensions

ទាំង​ Google Chrome និង​ Firefox មាន​ Store សម្រាប់​បន្ថែម​ Add-ons និង​ Extensions ជា​ Tools បន្ថែម​ដើម្បី​ពង្រឹង​បទពិសោធន៍​ថ្មី​លើ​ Browser។ ឧទាហរណ៍​ Store មាន​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់​ អាច​បង្កើត​ពាក្យ​សម្ងាត់​ស្មុគស្មាញ​ និង​ Login ចូល​វេបសាយ​ ដោយ​ស្វ័យប្រវត្តិ​។

អាច​សាកល្បង​ពិនិត្យ​មើល​ Store ទាំង​លើ​ Chrome ឬ​ Firefox ដើម្បី​ស្វែងរក​ Add-ons និង​ Extensions មួយ​ណា​ចង់​បាន​។

Google Chrome មាន​មុខងារ​សំខាន់​មួយ​ ដែល​ Firefox គ្មាន​

មុខងារ​ Casting លើ​ Firefox មិន​មាន​នោះ​ទេ​ ដែល​អាច​ចាក់​វីដេអូ​មាន​លើ​ YouTube ឬ​ Netflix លេង​លើ​ Device ផ្សេង​ទៀត​ មាន​កម្មវិធី​ដូចគ្នា​។ ឧទាហរណ៍​ មាន​វីដេអូ​មួយ​លើ​ YouTube ក្នុង​ Chrome ហើយ​ពេល​ចុច​ប៊ូតុង​ Cast នឹង​អាច​ចាក់​លើ​ Smart TV មាន​កម្មវិធី​ YouTube ដូចគ្នា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់