• 2018-07-18 02:09:34
  • គន្លឹះ

ទម្លាប់​អាក្រក់ ៥ យ៉ាង ធ្វើ​ឲ្យ​ថ្ម iPhone ខូច​ដោយ​មិន​ដឹង​ខ្លួន

  • 2018-07-18 02:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តិចនិក​នៃ​ការ​ប្រើប្រាស់ iPhone ឲ្យ​ថ្ម​កាន់​បាន​យូរ​ជា​ចំណុច​វិជ្ជមាន​ដែល​គ្រប់​គ្នា​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ស៊ី​ជម្រៅ។ ជៀសវាង​ការ​ឧស្សាហ៍​ប្តូរ​ថ្ម​ថ្មី​ជា​ញឹកញាប់ ក្រៅ​ពី​ខ្ជះខ្ជាយ​ថវិកា​អស់​ច្រើន ទៀត​សោត​ក៏​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​រង​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ផង​ដែរ។

១.អត់បិទ​ម៉ាស៊ីន:

ទម្លាប់​បើក​ម៉ាស៊ីន​ប្រើប្រាស់​រយៈ​ពេល ២៤ ម៉ោង​ទល់ ៧ ថ្ងៃ ពុំ​ជា​រឿង​ល្អ​នោះ​ទេ ផ្ទុយ​ទោ​វិញ​អ្នក​គួរ​ឧស្សាហ៍​បិទ​បើក​ជា​ប្រចាំ ពោល​ក្រៅ​ពី​ធ្វើ​ឲ្យ​ថាមពល​ថ្ម​កាន់ សោត​យ៉ាង​ក៏​ជួយ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​លឿន​ផង​ដែរ។

២.ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​ជ្រុល:

ការ​ប្រែប្រួល​សីតុណ្ហភាព​ឡើង​ចុះ​ខុស​ប្រក្រតី ក៏​មិន​ជា​រឿង​ល្អ​សម្រាប់​ឧបករណ៍​របស់​អ្នក ខណៈ​បរិយាកាស​ក្តៅ​ពេក​អាច​បំផ្លាញ​គ្រឿង​ម៉ាស៊ីន Hardware (សមាសភាគ​ថ្ម​ជា​ដើម) ធៀប​នឹង​ត្រជាក់​ពេក​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​រាង​គាំង​ស្ទក់ៗ។

៣.ឧស្សាហ៍​ប្រើ​ឧបករណ៍​សាក​ឥត​ខ្សែ:

ថ្វី​បើ​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ឧបករណ៍​សាក​ឥត​ខ្សែ​គាំទ្រ iPhone 8 និង iPhone X ពិត​ជា​បង្ក​ផល​ប៉ះពាល់។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​សរសេរ​អត្ថបទ​លើ ZDNet បាន​សង្កត់​ធ្ងន់​ការ​សាក​បញ្ចូល​ថាមពល​ថ្ម​រហ័ស​តាម​រយៈ​មុខងារ​ឥត​ខ្សែ ជះ​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ប្រើ​ខ្សែ​ធម្មតា ព្រោះ​មាន​ន័យ​ថា​មុខងារ​នេះ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​ថ្ម​ឲ្យ​ធ្វើ​ការ​កាន់​តែ​ខ្លាំង ពោល​គឺ​ពុំ​មាន​ពេលសម្រាក​ចន្លោះ​ក្នុង​វដ្ដ​នៃ​ការ​សាក​នោះ​ឡើយ។

៤.ប្រើប្រាស់​ខ្សែ​ដាច់​ឬ​ខូច:

បើ​ខ្សែ​ខូច ដាច់ ឬ​ប្រទាក់​រញ៉េរញ៉ៃ ចាំ​បាច់​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្រួលបួល ព្រោះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ឡើង​ចុះ​ខុស​ប្រក្រតី​នោះ​ទេ ទៀត​សោត​ក៏​អាច​បង្ក​អគ្គិភ័យ​ឆាបឆេះ​ដល់​ឧបករណ៍​ថែម​ទៀត​ផង។

៥.ប្រើ​ដុំ​សាក​ធូរ​ថ្លៃ:

មិន​ថា​ខ្សែ​ឬ​ដុំ​សាក គួរ​ណា​ចំណាយ​លុយ​ទិញ​ប្រភេទ​ធុន​កណ្តាល​ឬ​យក​របស់​ល្អ​ប្រើប្រាស់​បាន​យូរ ជៀសវាង​ចង់​ចំណេញ​ទិញ​របស់​អន់​មក​ប្រើប្រាស់ ក្រៅ​ពី​មិន​បាន​យូរ​ហើយ អាច​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ខូច​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់