• 2018-07-17 02:20:00
  • ព័ត៌មាន

ស្មាតហ្វូន​ថ្មី​មួយ​របស់ Asus កម្លាំង​ម៉ាស៊ីន​ឡើង​កប់ តែ​តម្លៃ​ធូរ​ថ្លៃ​មែនទែន

  • 2018-07-17 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ZenfoneMax Pro M1 ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Asus ដែលទើប​នឹង​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​​នៅ​ទីផ្សារ​ក្នុង​ស្រុក កាល​ពី​ពេល​ថ្មីៗ​នេះ​។

កាមេរ៉ា​ភ្លោះ​ក្រោយ​លើ MaxPro M1

Max Pro M1 ស្រោប​ដោយ​​អាលុយ​មីញ៉ូម អេក្រង់​​ខាង​មុខ​ ទំហំ ៦ អ៊ិញ អាច​បង្ហាញ​រូបភាព​បាន​កម្រិត FullHD ។

Max Pro M1 ដំណើរការ​ដោយ Android 8.1(Oreo) ​ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 636 ទទួល​បាន​ពិន្ទុ​លើ Antutu គឺ ១១៦ ០០០ ​ប្រើ GPU Octa-core ល្បឿន ១,៨ Ghz Andreno 509 ជួយ​ឲ្យ​ការ​លេង​ហ្គេម​ដំណើការ​បាន​រលូន​។ មាន​កន្លែង​រន្ធ​ដោត​មេម៉ូរី​កាត​ប្រភេទ MicroSD បាន​ដល់ 512GB និង​កន្លែង​ដាក់​ស៊ីម​ជាមួយ​គ្នា មាន​ជម្រើស​បី​ប្រភេទ RAM 4GB និង 6GB ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 64GB។ RAM 3GB ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 32GB។

កាមេរ៉ា​មុខ​លើ MaxPro M1

មាន​កាមេរ៉ា​ភ្លោះ​ខាងក្រោយ ១៣ មេហ្គាភិចសែល( f/2.2) មាន​បច្ចេកវិទ្យា PDAF និង​មួយ​គ្រាប់​ទៀត ៥ មេហ្គាភិច​សែល(f2.4) គ្មាន​បច្ចេកវិទ្យា AF និង depth sensor ។ យ៉ាង​ណា​​កាមេរ៉ា​ក្រោយ​នោះ មាន​មុខងារ Portrait mode (ថត​ព្រាល​ផ្ទៃ​ក្រោយ) Food Mode, Face detection, HDR, Panorama, touch focusទាំង​អស់​នេះ​អាច​ជួយ​ឲ្យ​រូបភាព​មួយ​សន្លឹក​របស់​អ្នក បង្ហាញ​ភាព​ច្បាស់ និង​ដិត​បាន​យ៉ាង​ស្អាត បែង​ចែក​ផ្ទៃ Subject និង​ផ្ទៃ​ខាង​ក្រោយ​បាន​ល្អ ហើយ​ក៏​មាន LED Flash មួយ​គ្រាប់​ជំនួយ​ដែរ។ ចំពោះ​ការ​ថត​វីដេអូ​បាន​ដល់​កម្រិត 4K

ឯ​កាមេរ៉ា​មុខ​ ៨ មេហ្គាភិចសែល(f2.2) មាន LED Flash​មួយ​គ្រាប់​ទៀត។ សម្រាប់​ម៉ូឌែល RAM 6GB១៦ មេហ្គាភិចសែល​ក៏​មាន LED Flash ដែរ​មាន​ កាមេរ៉ា​​មុខ​ភ្លោះ។

ជា​ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ខ្លាំង​រហូត​ដល់ ៥០០០ មីលីអំពែ​ម៉ោង បើ​ប្រើ​សម្រាប់​ធម្មតា(Stand by) បាន ៨៤០ ម៉ោង​ស្មើរ​និង ៣៥ ​ថ្ងៃ។ បើ​ប្រើ​សម្រាប់​ការ​និយាយ(Talk time) បាន ៤២ ម៉ោង​ស្មើនិង ២ ​ថ្ងៃ។ បើ​ប្រើ​សម្រាប់​តែ​ចាក់​ចម្រៀង​បំបាត់​ភាព​អផ្សុក(Music play) បាន ១៩៩ ម៉ោង​ស្មើនិង ៨ ​ថ្ងៃ។

ជា​ស្មាតហ្វូន​តែ​មាន​វិទ្យុ FM ​ប្រើ USB Micro 2.0និង USB-On-the-Go អាច​ស៊ែរ Wi-Fi Direct ទៅ​កាន់​ស្មាតហ្វូន​ដទៃបាន ចំណែក​ប្រព័ន្ធ​សុវត្ថិភាព​វិញ មាន​មួយ​កំប្លេ​តាំង​ពី Face unlock, fingerprint, Secure Folder និង Screen Pining ជាដើម។

សម្រាប់​កម្ពុជា​មាន​លក់​ ២ ពណ៌​គឺ ខ្មៅនិង​ពណ៌ប្រាក់ ​ជាមួយ​តម្លៃ​ជាង ១៦៩ ដុល្លារ៕

ហ្គេម PUBG រត់​យ៉ាង​រលូន​លើ MaxPro M1

អត្ថបទ៖ រក្សា

មតិយោបល់