• 2018-07-17 02:36:57
  • ចំណេះដឹង

មិន​បាច់ចាយ​​លុយ​ដល់​ iPhone X ត្រឹម iPhone SE ក៏​ល្មម​គិតគូរ​បាន

  • 2018-07-17 02:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ម៉ូដែល​ចុង​ក្រោយ​របស់​ Apple ស្អាត​ លឿន​ មិន​ធ្លាប់​មាន​ តែ​តម្លៃ​ខ្ទង់​ពាន់​ ខណៈ​ iPhone 5E ជា​ម៉ូដែល​មួយ​មិន​គួរ​មើល​រំលង​ អាច​លើស​ពី​តម្លៃ​ធូរ​ថ្លៃ​។

១) តម្លៃ​សមរម្យ​ល្មម​អាច​ទិញ​ប្រើ​បាន​ មិន​ច្រើន​នាក់​នោះ​ទេ​ ហ៊ាន​ចាយ​លុយ​លើ​ម៉ូដែល​ខ្ទង់​ពាន់​របស់​ Apple។ ការ​ទិញ​ស្មាតហ្វូន​មិនមែន​បង្អួត​គេ​នោះ​ទេ​ តែ​សមរម្យ​ អាច​មាន​លទ្ធភាព​ទិញ​ និង​ប្រើ​បាន​យូរ​។ ទំហំ​ Storage 32GB បូក​ផ្សំ​នឹង​បច្ចេកវិទ្យា​ក្នុង​ iPhone 6S មាន​លើ​ iPhone SE ធ្វើ​ឲ្យ​ម៉ូដែល​នេះ​ ជា​ជម្រើស​ដ៏​ល្អ​។

២) iPhone SE លឿន​ iPhone SE បំពាក់​ Chip A9 របស់​ Apple ដែល​មាន​ប្រើ​ក្នុង​ iPhone 6S និង​ iPad ភាគច្រើន​។ ដោយសារ​តែ​ Chip នេះ​ធ្វើ​ឲ្យ​ Apple ហៅ​ម៉ូដែល​នេះ​ថា​ ជា​ស្មាតហ្វូន​ទំហំ​ ៤ អ៊ីង​ល្បឿន​កប់​។

A9 ធ្វើ​ឲ្យ​ម៉ូដែល​នេះ​ អាច​ថត​វីដេអូ​កម្រិត​ 4K, លេង​ហ្គេម​កម្រិត​ HD និង​ការងារ​មួយ​ចំនួន​ទៀត​បាន​រហ័ស​។ ពិសេស​ ធ្វើ​ឲ្យ​ iPhone SE មាន​អារម្មណ៍​ជា​ស្មាតហ្វូន​ទំនើប​ប្រើ​ប្រចាំថ្ងៃ​។

៣) កាមេរ៉ា​ច្បាស់​ល្អ​ iPhone SE មិន​មាន​មុខងារ​ទប់​លំនឹង​ ឬ​កម្រិត​ពណ៌​ច្រើន​ដូច​នឹង​ iPhone ថ្មីៗ​នេះ​ទេ​ ដូច្នេះ​លទ្ធផល​មិន​សូវ​ល្អ​នោះ​ទេ​ ពេល​ថត​ក្រោម​ពន្លឺ​ទាប​ ហើយ​វីដេអូ​ក៏​ដើរ​មិន​សូវ​រលូន​ផង​ដែរ​។ តែ​មុខងារ​ល្អៗ​ ចាប់​ពី​វីដេអូ​កម្រិត​ 4K ទៅ​រូបភាព​ HDR មាន​បំពាក់​ក្នុង​ iPhone SE។ ក៏​អាច​រីករាយ​ជាមួយ​ Live photos លើ​ iPhone SE ផង​ដែរ​ អាច​ថា​មាន​ស្ទើរ​គ្រប់​យ៉ាង​លើ​ iPhone ថ្មីៗ​នេះ​។

រូបភាព​ផលិត​ពី​ iPhone SE ច្បាស់​ល្អ​អាច​ទទួល​យក​បាន​ជាមួយ​កាមេរ៉ា​ទំហំ​ 12 Megapixels ស្ទើរ​តែ​ដូច​នឹង​ iPhone 7, iPhone 8 និង iPhone X។

៤) ៤អ៊ីង មិន​តូច​មិន​ធំ​ល្មម​ប្រើ​ iPhone SE មិន​តូច​នោះ​ទេ​ បើ​មិន​ប្រៀបធៀប​ ទំហំ​នេះ​ ល្មម​ ងាយស្រួល​កាន់​ប្រើប្រាស់​។ iPhone X ប្រើ​កញ្ចក់​ផ្នែក​ខាងក្រោយ​ អាច​ថា​ងាយ​ប្រេះស្រាំ​ និង​គែម​ប្រើ​លោហៈ​ រលោង​ងាយស្រួល​របូត​ដៃ​ធ្លាក់​​។

៥) iPhone SE មាន​រន្ធ​កាស​ ចាប់​ពី​ iPhone 7 ឆ្នាំ​ ២០១៦ រាល់​ម៉ូដែល​ iPhone ថ្មី​ៗ រួម​ទាំង​ iPhone 8 និង​ X បាន​លុប​បំបាត់​រន្ធ​កាស​។​ បើ​អ្នក​មាន​កាស​ Bluetooth រួច​ហើយ​ជាមួយ​ AirPods របស់​ Apple នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ​។ តែ​តាម​បណ្ដោយ​ផ្លូវ​នានា​ ប្រហែល​សម្គាល់​ឃើញ​មនុស្ស​ជាច្រើន​ប្រើ​រន្ធ​កាស​នេះ​ ជា​មុខងារ​ចាំបាច់​មួយ​លើ​ស្មាតហ្វូន​ទំនើប​។

៦) iPhone SE ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​គ្នា​នឹង​ម៉ូដែល​ថ្មី​ៗ​ ម៉ូដែល​ iPhone អាច​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​ iOS ដូចគ្នា​ ដោយ​អាច​ប្រើ​ App Store, iMessage, កំណែទម្រង់​ថ្មី​ទាក់ទង​នឹង​សុវត្ថិភាព​ ព្រមទាំង​ Emoji ថ្មី​ដូច​នឹង​ iPhone X ដែរ​។

បើ​នៅ​ស្ទាក់ស្ទើរ Apple បាន​ផ្ដល់​ជម្រើស​ក្នុង​វេបសាយ ងាយស្រួល​ប្រៀបធៀប​ផលិតផល និង​ធ្វើការ​សម្រេច​ចិត្ត​ផ្អែក​លើ​លក្ខណៈសម្បត្តិ​នានា​។ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់