• 2018-07-16 02:16:11
  • ផលិតផលថ្មី

ចង់​បាន Laptop ធុនកណ្តាល ធូរ​ថ្លៃ​ក្រោម ៥០០ ដុល្លារ អាច​លៃលក​ប៉ុន្មាន​ម៉ូឌែល​នេះ

  • 2018-07-16 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​កុំព្យូទ័រ​យួរដៃ​មួយ ពុំ​ផ្អែក​លើ​កត្តា​តម្លៃ​តែ​មួយ​មុខ​នោះ​ទេ ក៏​ត្រូវ​លៃលក​មើល​ទៅ​លើ​លក្ខណៈ​សម្បត្តិ​ប្រើប្រាស់ ដែល​រួម​មាន​គុណភាព​អេក្រង់ ថាមពល​ថ្ម ឬ​ល្បឿន​ដំណើរការ ជាមួយ​ការ​ចំណាយ​ថវិកា​តិច​កាន់​តែ​ប្រសើរ។ Sabay ណែនាំ​ឲ្យ​ស្គាល់ Laptop ធុន​កណ្តាល ៥ ម៉ូឌែល តម្លៃ​ក្រោម ៥០០ ដុល្លារ ល្មម​អ្នក​កំពុង​ចង់​បាន អាច​គិតគូរ​បាន។

១.Acer Aspire E15 (E5-575-33BM) តម្លៃ ៤១៩ ដុល្លារ:

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន: អង្គ​គណនា: Intel Core i3 ជំនាន់​ទី ៧ | RAM: 4GB | អង្គ​ផ្ទុក: 1TB (7,200-rpm) | អេក្រង់: ១៥,៦ អ៊ីញ (១ ៩២០ x ១ ០៨០) | ថាមពល​ថ្ម: ៨:១៦ (ម៉ោង:នាទី) | ទម្ងន់: ១,៤៥ គ.ក

គុណ​សម្បត្តិ:

  • អេក្រង់​ពណ៌​ដិត​ល្អ នូវ​កម្រិត Full-HD
  • ថាមពល​ថ្ម​កាន់
  • រន្ធ​ដោត​ច្រើន អម​ DVD Drive
  • សំឡេង​លឺ​ច្បាស់​ល្អ

គុណ​វិបត្តិ:

  • កាមេរ៉ា Webcam រាង​ព្រាល
  • មុំ​នៃ​ផ្ទៃ​អេក្រង់​ចង្អៀត

២.HP Stream 11 តម្លៃ ១៦២ ដុល្លារ:

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន: អង្គ​គណនា: Intel Celeron | RAM: 4GB | អង្គ​ផ្ទុក: 32GB | អេក្រង់: ១១,៦ អ៊ីញ (១ ៣៦៦ x ៧៦៨ | ថាមពល​ថ្ម: ៨:២៣ (ម៉ោង:នាទី) | ទម្ងន់: ១,១៣ គ.ក

គុណ​សម្បត្តិ:

  • គុណភាព​សំឡេង​ល្អ
  • ល្បឿន​ដំណើរការ​រលូន
  • ការ​រចនា​ទាក់ទាញ​និង​ស្រស់ស្អាត

គុណ​វិបត្តិ:

  • មុំ​នៃ​ផ្ទៃ​អេក្រង់​ចង្អៀត
  • ឆាប់​ឡើង​កម្តៅ
  • ផ្នែក​តួ​ខាង​មុខ​រាង​ស្រួច

៣.Lenovo IdeaPad 120S (១៤ អ៊ីញ) តម្លៃ ២៥០ ដុល្លារ:

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន: អង្គ​គណនា: Intel Celeron | RAM: 4GB | អង្គ​ផ្ទុក: 64GB | អេក្រង់: ១៤ (១ ៣៦៦ x ៧៦៨ | ថាមពល​ថ្ម: ៧:៤៣ (ម៉ោង:នាទី) | ទម្ងន់: ១,៤៥ គ.ក

គុណ​សម្បត្តិ:

  • រចនាបថ​ទាន់​សម័យ
  • មាន​រន្ធ​សាក USB Type-C
  • ល្បឿន​ដំណើរការ​រលូន

គុណ​វិបត្តិ:

  • អេក្រង់​ប្រែ​ពណ៌ (Washed-out)
  • គុណភាព​កាមេរ៉ា Webcam នៅ​មាន​កម្រិត

៤.Asus VivoBook E403NA តម្លៃ ៤២៩ ដុល្លារ:

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន: អង្គ​គណនា: Intel Pentium | RAM: 4GB | អង្គ​ផ្ទុក: 128GB | អេក្រង់: ១៤ (១ ៩២០ x ១ ០៨០ | ថាមពល​ថ្ម: ៨:០៤ (ម៉ោង:នាទី) | ទម្ងន់: ១,៤១ គ.ក

គុណ​សម្បត្តិ:

  • រចនា​តួ​ខ្លួន​ស្រាល ជាមួយ​សារធាតុ​អាលុយមីញ៉ូម
  • មាន​ជម្រើស​រន្ធ​ដោត​ច្រើន
  • អេក្រង់​ច្បាស់​ដល់​កម្រិត ១ ០៨០p

គុណ​វិបត្តិ:

  • ផ្នែក​ទីតាំង Touchpad រាង​រអិល
  • គុណភាព​កាមេរ៉ា Webcam នៅ​មាន​កម្រិត

៥.Acer Spin 1 តម្លៃ ៣១៩ ដុល្លារ:

លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន: អង្គ​គណនា: Intel Celeron N3350 | RAM: 4GB | អង្គ​ផ្ទុក: 32GB | អេក្រង់: ១១,៦ (១ ៩២០ x ១ ០៨០) | ថាមពល​ថ្ម: ៦:៤៤ (ម៉ោង:នាទី) | ទម្ងន់: ១,២ គ.ក

គុណ​សម្បត្តិ:

  • អេក្រង់​ពណ៌​ស្អាត​ល្អ
  • តួ​ខ្លួន​ចាប់​អារម្មណ៍
  • ផ្ទៃ​ក្តារ​ចុច​គួរ​ឲ្យ​ចង់​ប្រើប្រាស់

គុណ​វិបត្តិ:

  • ថាមពល​ថ្ម​មិន​សូវ​ប្រសើរ
  • អង្គ​ផ្ទុក​តូច

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ laptopmag ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់