• 2018-07-16 03:14:52
  • ព័ត៌មាន

ដឹង​​ដើមហេតុ គណនីជា​ច្រើន​បាន​បាត់​អ្នក Follow នៅ​លើ Twitter

  • 2018-07-16 03:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សហរដ្ឋអាមេរិក​​រក​ឃើញ​ប្រទេស​រុស្ស៊ី​បាន​អុកឡុក​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៦ តាម​រយៈ​ការ​ប្រើប្រាស់​គណនី​ក្លែងក្លាយ​លើ​បណ្តាញ​សង្គម Twitter ភ្លាម​នេះ​ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ California បាន​ចាប់​ផ្តើម​បិទ​គណនី​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន ពោល​គឺ​មាន​ការ​ថយ​ចុះ​តួ​លេខ​អ្នក​ប្រើប្រាស់​យ៉ាង​គំហុក។

ហេតុផល​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​បុគ្គល​ល្បី​លើ Twitter ជា​ច្រើន​រូប ដែល​សុខៗ​ធ្លាក់​ចុះ​ចំនួន Follower ដោយ​មិន​ដឹង​ខ្លួន។ ដូច​ជា​តារា​ចម្រៀង​ប៉ុប Katy Perry បាន​ស្រក​ចុះ Follower ប្រមាណ ២,៨ លាន​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រហែល​ ២,៦ ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​សរុប​មាន​ដល់ ១០៧ លាន​នាក់​ក្នុង​គណនី​របស់​នាង។

ក្រៅ​ពី​នេះ​ក៏​មាន​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាត់​អស់ ៣០០ ០០០ នាក់ ដោយ​ចំនួន​សរុប​នៅ​សល់ ៥៣,១ លាន​នាក់ ធៀប​នឹង Elon Musk បាត់​អស់ ០,៣ ភាគរយ ស្មើ​នឹង ៧១ ០០០ នាក់​ធៀប​នឹង​ចំនួន​សរុប​បន្សល់​ត្រឹម ២២,២ លាន​នាក់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់