• 2018-07-13 10:03:19
  • ផលិតផលថ្មី

កង់បី​ឥណ្ឌា​មាន​ចំណុច​ពិសេស​​អី​ខ្លះ ទើ​ប​វាយលុក​ពេញ​ទីផ្សារបាន?

  • 2018-07-13 10:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​​នេះ​ កង់បី​ឥណ្ឌា​បាន​វាយលុយ​និង​ចរាចរ​ណ៍​​ស្ទើរ​គ្រប់​ច្រក​ល្ហក​តាមដងផ្លូវ​។ ម៉ូដែល​ពេញនិយម​ជាង​គេ​គឺ​​ Bajaj RE 4S។ មាន​ពណ៌​ស លឿង ក្រហម បៃតង​ ភាគ​ច្រើ​ន​បំផុត​ប្រើហ្គាស LPG ជាឥន្ធនៈ ប៉ុន្តែក៏មាន​ប្រភេទ​ប្រើសាំង និងហ្គាសធម្មជាតិ CNG ផងដែរ។

និយាយពីលក្ខណៈសម្បត្តិរបស់វា ប្រើប្រាស់ម៉ាស៊ីនទំហំ ១៩៨,៨៨ សេសេ។ ម៉ូដែលប្រើហ្គាស LPG អាចបង្កើនថាមពលបានប្រហែល ១១,៣៩ សេះ។​ ម៉ាស៊ីនរបស់ Bajaj RE 4S ជាម៉ាស៊ីន 4 stroke ប្រភេទ​ Twin Spark ដែលក្នុងស៊ីឡាំងម៉ាស៊ីនមានក្បាលប៊ូស៊ី ២ ដែលជួយឲ្យមានចំហេះលឿន និងមានសន្ទុះ​ស្ទុះជាងម៉ាស៊ីនដែលប្រើក្បាលប៊ូស៊ី ១។

Bajaj RE 4S នេះ អាចផ្ទុកអ្នកដំណើរបាន ២ នាក់ បូករួមនឹងអ្នកបើកបរម្នាក់ទៀត សរុបទៅ ៣ នាក់។ ចំពោះម៉ូដែលប្រើហ្គាស LPG ធុងហ្គាសមានចំណុះ ១៦,៥ លីត្រ ហើយមានល្បឿនអតិរមា ៦៥​ គ.ម/ម៉ ជា មួយនឹងទម្ងន់របស់កង់បីត្រឹមតែ​ ៣៣៧ គីឡូក្រាមតែប៉ុណ្ណោះ។

ដោយសារ​រាង​តូច អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​បាន​លឿន​ជាង​កង់​បី​ទូទៅ មិន​សូវ​ជាប់​ស្ទះ​ក្នុង​ចរាចរណ៍ ភាគ​ច្រើន​​អ្នក​​បើកបរ​​ម៉ូូតូ​កង់បី​ឥណ្ឌា​ បាន​​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ហៅ​ជិះ​​​តាមអនឡាញ ទើប​ពង្រីក​សក្តានុពលកាន់តែ​ខ្លាំង​​។

កង់បីឥណ្ឌា​ នៅលើទីផ្សារ​ក្នុងស្រុកតម្លៃប្រហែល ៣ ៥០០ ដុល្លារ៕

ចុចអាន៖

ប្រភព៖ globalbajaj ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់