• 2018-07-12 04:21:56
  • ព័ត៌មាន

ចេញ​រូប​ Render ផ្លូវ​ការ​របស់​ Note9 ពិត​ជា​ដូច​ Note8 ខ្លាំង​

  • 2018-07-12 04:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Android Headlines បាន​បង្ហាញ​ចេញ​​រូបភាព​មួយ​សន្លឹក​ដែល​អះអាង​ថា​ជា​រូបភាព​ Render ​ផ្នែក​ខាង​មុខ​ផ្លូវ​ការ​ដំបូង​គេ​នៃ​ Galaxy Note9 ដែល​ Samsung នឹង​ប្រកាស​ចេញ​នៅ​​ថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខ។

រូបខាងឆ្វេង Galaxy Note9 និង​ខាង​ស្ដាំ Note8

រូបភាព​នេះ​បង្ហាញ​ថា​ផ្នែក​ខាង​មុខ​របស់​​ Note9 និង Note8 គឺ​ពិត​ជា​ដូច​គ្នា​បេះ​ដាក់​ សូម្បី​តែ​គ្រាប់​ចុច​ និង​ Sensor រួម​ទាំង​កាមេរ៉ា​មួយ​ជួរ​ខាង​លើ។ ផ្អែក​តាម​ការ​ចេញ​ផ្សាយ​កន្លង​ទៅ​ Galaxy Note9 មាន​មាត្រដ្ឋាន​ 161.9 x 76.3 x 8.8 ម.ម ចំណែក​ Note8 មាន​មាត្រដ្ឋាន​ 162.5 x 74.8 x 8.6 ម.ម។ នេះ​មាន​ន័យ​ថា​ Note9 ខ្លី​ជាង និង​មាន​ទទឹង​ធំ​ជាង​ Note8 បន្តិច។

គេ​រំពឹង​ថា​ Note9 មាន​កាមេរ៉ា​ខាង​ក្រោយ​សមត្ថភាព​ខ្លាំង​ជាង​មុន​ ដែល​ជា​ចំណុច​ធ្វើ​ឲ្យ​វា​លេច​ធ្លោ​ជាង​ Note8។ បន្ថែម​ពី​នេះ​ Note9 ក៏​នឹង​ប្រើ​បន្ទះ​ឈីប​ស៊េរី​ថ្មី រួម​ទាំង​ប៊ិច​ S-Pen ដែល​ពិសេស​ជាង​មុន៕​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់