• 2018-07-11 07:20:00
  • ព័ត៌មាន

iOS 11.4.1 មាន​មុខងារ​សម្ងាត់មួយ អ្នក​គួរ​ដឹង(មាន​វីដេអូ)

  • 2018-07-11 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

ថ្មីៗ Apple បាន​បញ្ចេញ​ជំនាន់ iOS 11.4.1 Beta2 មាន​មុខងារ​មួយ​ឈ្មោះ​ថា USB Restricted Mode ។

រន្ធ USB

មុខងារ​ថ្មី​មួយ​នេះ ធ្វើ​ឲ្យ​អ្នក​មិន​អាច​ប្រើប្រាស់​ខ្សែ USB ដើម្បី​ត​ភ្ជាប់ iPhone ឬ iPad ជាមួយ​កុំព្យូទ័រ ឬ​ឧបករណ៍​ផ្សេង​ៗ​បាន ប្រសិន​បើ iPhone នោះ​មិន​បាន​ធ្វើការ​ដោះ​សោរ (Unlock) លើស​ពី ១ម៉ោង។

តាម​ប្រភព​​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​ថា មុខងារ​ថ្មី​នេះ អាច​និង​បញ្ចប់​នូវ​ការ​ទាញ​យក​ទិន្នន័យ​ដោយ​ប្រើ​ឧបករណ៍​ដូចជា GrayKey Box ដែល​កំពុង​ប្រើប្រាស់​ដោយ​អ្នក​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។

iOS 11.4.1 Beta 2

អ្នក​អាច​មាន​ជម្រើស​ពីរ​គឺ បិទ​មុខងារ​នេះ បើ​គិត​ថា​មិន​ចាំបាច់ តែ​យ៉ាង​ណា​ក្តី បើ​អ្នក​ទុក​មុខងារ​នេះ​ឲ្យ​ដំណើរការ​ក៏​ដើម្បី​បង្ការ​ការ​ជៀសវាង​ការ​ចូល​យក​ទិន្នន័យ​ដោយ​គ្មាន​ការ​អនុញ្ញាត​បាន​ផង​ដែរ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់