- 2018-07-11 02:43:14
- ព័ត៌មាន
ពលរដ្ឋស៊ុយអែត ផ្តើមឈប់ប្រើ Credit Card ជំនួសចាក់បន្ទះឈីបបង្កប់ក្នុងដៃ
- 2018-07-11 02:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋស៊ុយអែត ផ្តើមឈប់ប្រើ Credit Card ជំនួសចាក់បន្ទះឈីបបង្កប់ក្នុងដៃ
ចន្លោះមិនឃើញ
ឈីបជាច្រើនពាន់បន្ទះត្រូវបានចាក់បញ្ចូលទៅក្នុងប្រអប់ដៃរបស់ពលរដ្ឋក្នុងប្រទេសស៊ុយអែត ដោយប្រភេទឈីបនេះមានប្រើប្រាស់បច្ចេកវិទ្យា NFC ដើរតួជំនួសការប្រើ Credit Card, Key Cards និង Rail Card ហើយរំពឹងនឹងអភិវឌ្ឍបញ្ចូលនូវមុខងារទំនើបជាច្រើនទៀតក្នុងថ្ងៃអនាគត។ ឈីបនេះមានទំហំតូច ហើយត្រូវបានគេចាក់បញ្ចូលទៅក្នុងប្រអប់ដៃ ត្រង់ចន្លោះទីតាំងមេដៃនិងម្រាមដៃចង្អុល។
ថ្លែងបញ្ជាក់ពីសាស្ត្រាចារ្យនៅ Lund Universtiy អ្នកស្រី Moa Petersen បានមានប្រសាសន៍ថា៖ "មូលហេតុដែលពលរដ្ឋស៊ុយអែត ៣ ៥០០ នាក់ចាក់បញ្ចូល Microchips ទៅក្នុងដៃរបស់ពួកគេ ទាក់ទងនឹងកត្តានៃទំនុកចិត្តប្រព័ន្ធបច្ចេកវិទ្យាក្នុងស្រុក ខណៈ Skype និង Spotify សុទ្ធសឹងបង្កើតឡើងនៅប្រទេសស៊ុយអែត បែបនេះក៏ជំរុញឲ្យពលរដ្ឋចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ក្រោយ"។
វីដេអូមួយពី Dezeen ក្នុងគេហទំព័រ YouTube ក៏បង្ហាញពីដំណើរការរបស់អ្នកឆែកសំបុត្រលើរថភ្លើង SJ Railways ក្នុងប្រទេសស៊ុយអែត ចាប់ទូរសព្ទមកស្កេនលើដៃរបស់អតិថិជន។
បញ្ជាក់ថានេះពុំមែនជាលើកទីមួយនោះឡើយ ដោយកន្លងទៅពលរដ្ឋអាល្លឺម៉ង់ អូស្ត្រាលី ក៏ដូចជាក្រុមហ៊ុនផលិតកម្មវិធី Wisconsin របស់សហរដ្ឋអាមេរិកធ្លាប់ផ្តល់ឲ្យអតិថិជននូវការចាក់បង្កប់ឈីបដើម្បីងាយស្រួលក្នុងការដោះសោទ្វារស្វ័យប្រវត្តិ បិទបើកកុំព្យូទ័រ ក៏ដូចជាទូទាត់លើការចំណាយជាមួយម៉ាស៊ីនលក់អាហារសម្រន់ថែមទៀតផង។
ប្រភព: http://mentalfloss.com/article/549130/thousands-swedes-are-replacing-their-credit-cards-microchip-implants
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: