• 2018-07-09 13:40:02
  • ព័ត៌មាន

ប្រទះ​ឃើញ Mi Max 3 បំពាក់​អេក្រង់​ធំ ថាមពល​ថ្ម​ខ្លាំង​ដល់ ៥ ៥០០mAh

  • 2018-07-09 13:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀក​ជិត​ដល់​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​នៃ​ស្មាតហ្វូន Mi Max 3 របស់​ក្រុមហ៊ុន Xiaomi ស្រាប់​តែ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ធំ​ក៏​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​តាម​រយៈ​វីដេអូ​កាន់​ប្រើ​ប៉ុន្មាន​វិនាទី។

ក្នុង​ជំនាន់​សំបក​ពណ៌​ខ្មៅ​ និង​ទឹក​មាស ត្រូវ​បាន​សន្មត​ក្នុង​ភាគរយ​ច្រើន​ថា​ ជា​ម៉ាស៊ីន​ពិត​ប្រាកដ​នៃ​ម៉ូឌែល Mi Max 3។ តាម​លក្ខណៈ​សម្បត្តិ​បង្ហើប​ឲ្យ​ដឹង ជំនាន់​ក្រោយ​សេរ៊ី​ឆ្នាំ ២០១៨ មួយ​នេះ​ នឹង​ប្រើ​អេក្រង់​ធំ​ដល់​ទំហំ ៦,៩ អ៊ីញ អម​ថាមពល​ថ្ម​ខ្លាំង ៥ ៥០០mAh បន្សំ​កាមេរ៉ា​ភ្លោះ​ក្រោយ 12MP + 5MP។

សម្រប​នឹង​ចចាមអារ៉ាម​កន្លង​មក ធុន​កណ្តាល​របស់ Xiaomi ក៏​នឹង​បំពាក់​ឈីប Snapdragon 636 ជាមួយ RAM 3GB/4GB/6GB ក៏​ដូច​ជា​អង្គ​ផ្ទុក 32GB/64GB/128GB ស្រប​ពេល​ជំនាន់ Pro Version មាន​ឈីប Snapdragon 710 លាយឡំ​កាមេរ៉ា​ភ្លោះ​ក្រោយ 20MP+8MP និង​ខាង​មុខ 16MP៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់