• 2018-07-09 04:49:36
  • ផលិតផលថ្មី

មាន​តែ​១លើ​លោក! ម៉ាស៊ីន​បោក​​គក់​ថ្មី បោក​ស្អាតភ្លឹង លែង​ខ្វល់​រឿង​ខ្ទេច មិន​បាច់​អ៊ុត​​​ក៏​ពាក់​​បាន

  • 2018-07-09 04:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​ភ្លៀងធ្វើ​ឲ្យ​ពិបាក​រក​ពេល​សម​ស្រប​ក្នុង​​ការ​បោក​ខោអាវ ព្រោះ​បោក​ហើយ​ខ្លាច​គ្មាន​ថ្ងៃ​ហាល និង​ពិបាក​រក​កន្លែង ឬ​ចំណាយ​ពេល​យូរ​ដើម្បី​​សម្ងួត។ បញ្ហា​ទាំង​លើ​នឹង​ត្រូវ​សាបរលាប បើ​អ្នក​មាន​ម៉ាស៊ីន​បោក​គក់​ជំនាន់​ថ្មី​របស់ Panasonic។ ម៉ាក​ថ្មី​នេះ​មាន​ឈ្មោះ​ថា Panasonic Active Plaza ដែល​ផ្ដោត​សំខាន់​ទៅ​ការ​សម្អាត​ដោយ​ប្រើ​ពពុះ​សាប៊ូ។

ជា​ទូទៅ​ម៉ាស៊ីន​បោក​ខោ​អាវ​ធម្មតា​ប្រើ​បច្ចេកវិទ្យា​សម្អាត​ដោយ​ការ​បង្វិល​ពូត ដែល​ជា​ហេតុ​នាំ​ឲ្យ​សម្លៀក​បំពាក់​រួញ​ខ្ទេច និង​សម្អាត​មិន​បាន​ជ្រះ​ល្អ​ត្រង់​បរិវេណ​ក និង​ដៃ​អាវ​ជា​ដើម។ ចំណែក​ឯ Panasonic Active Plaza បាន​បញ្ចូល​មុខងារ​ថ្មី មាន​តែ​គត់​លើ​ពិភព​លោក​គឺ Active Foam ដែល​​ជម្រះ​ស្នាម​ប្រឡាក់​​ដោយ​បំណែក​តូចៗ​នៃ​ពពុះ​សាប៊ូ មិន​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ខ្ទេច ហាល​ឆាប់​ស្ងួត និង​យក​មក​ពាក់​ទាំង​មិន​បាច់​អ៊ុត​ក៏​បាន។

លោក Maresuke Nagatoshi

លោក Maresuke Nagatoshi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បន្ថែម​ថា ក្រៅ​ពី​បច្ចេកវិទ្យា​ខាងលើ ម៉ាក់​ថ្មី​នេះ​ក៏​បាន​បញ្ចូល​នៅ​​លក្ខណៈ​ពិសេស​៣​ទៀត​គឺ Stain Master ដែល​មិន​បាច់​ឲ្យ​អ្នក​ប្រើប្រាស់​បោក​នឹង​ដៃ​មុន​ដាក់​ចូល​ម៉ាស៊ីន Econavi Inverter សន្សំ​សំចៃ​ថាមពល​ និង​ពេលវេលា និងEasy Wide Opening ដែល​មក​ជា​មួយ​មាត់​ម៉ាស៊ីន​ធំ ងាយ​​បញ្ចូល​សម្លៀក​បំពាក់​ច្រើន​ក្នុង​ពេល​តែ​មួយ និង​ដាក់​​ភួយ​ក្រាស់ៗ​បាន។

​Panasonic Active Plaza មាន​ ៤ ទំហំ​សម្រាប់​អ្នក​ជ្រើស​រើស​​តាម​តម្រូវ​ការ​ដូច​ជា អាច​ដាក់​សម្លៀក​បំពាក់​បាន​ ១២.៥ គីឡូក្រាម ១៣.៥ គីឡូក្រាម ១៤ គីឡូក្រាម ១៦ គីឡូក្រាម។

អ្នក​ស្រឡាញ់​សុខភាព អនាម័យ និង​​​ភាព​ស្អាតបាត​​នៃ​សម្លៀក​បំពាក់​ទាំង​អស់​អាច​រក​ទិញ​ម៉ាស៊ីន​ដែល​បំពាក់​បច្ចេកវិទ្យា​មាន​តែ​មួយ​លើក​លោក​នេះ​បាន​ ដោយ​ទៅ​កាន់​ហាង Norjima ក្រុម​ហ៊ុន Kfour ឬ​ក្រុម​ហ៊ុន ស៊ិនស៊ី​មិកកូ ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក៕

អត្ថបទ៖ សុខណា

មតិយោបល់