• 2018-07-09 04:25:45
  • ផលិតផលថ្មី

Toyota ចេញ​រថយន្ត Pick Up ម្តង ៣ ស៊េរី មានមួយពិសេស​ជាង​គេ

  • 2018-07-09 04:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​ដាក់​បង្ហាញ​រថយន្ត Hilux Revo ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០១៩ ជា​ប្រភេទរថយន្ត Pick Up មាន​ការ​អភិវឌ្ឍ​រូបរាង​ថ្មី​សន្លាង និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ។

រថយន្ត​ប្រភេទ Pick Up ស៊េរី​ថ្មី​នេះ​ផលិត​ឡើង​មាន​ការ​រចនា​រូបរាង​ថ្មី ជា​មួយ​បច្ចេកវិទ្យា​ទំនើប​បំពាក់​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រថយន្ត​ទាំង​មូល។ មាន ៣ ជម្រើស​ដូច​ជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែល​បាន​ផលិត​ឡើង​សម្រាប់​អបអរ​ខួប ៥០​ឆ្នាំ​នៃ​​ការ​វិវត្តន៍​របស់​ត្រកូល​រថយន្ត Hilux Revo នេះ។

  • Hilux Revo Standard

រចនា​ដោយ​ចង្កៀង Halogen ជាមួយ​ចង្កៀង​កាត់​អ័ព្ទ និង​ថាស​កង់​ទំហំ ១៧ អ៊ីញ។ ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​គ្រប់​គ្រង​សីតុណ្ហភាព​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

  • Hilux Revo Premium

ត្រូវ​បាន​រចនា​ឡើង​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ ភ្ជាប់​ជាមួយ​ចង្កៀង LED Projector រំលេច​ដោយ​អំពូល Daytime Running Light មាន​ភាព​ទាក់​ទាញ។ ចំណែកផ្នែក​ខាង​ក្នុង​ត្រូវ​បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ប្រព័ន្ធ​សោ​ឆ្លាតវៃ​អាច​បញ្ឆេះម៉ាស៊ីន​ដោយ ចុច​ប៊ូតុង Start/Stop គ្រប់​គ្រង​ស៊ីតុណ្ហភាព​ស្វ័យប្រវត្តិ ប្រព័ន្ធ​គ្របគ្រង់​ល្បឿន Cruise Control និង​ប្រព័ន្ធ​បង្ហាញ​ពហុ​ព័ត៌មាន MID ។

  • Hilux Revo Rally

ជា​សមាជិក​ថ្មី​របស់​រថយន្ត Hilux ដែល​បាន​ផលិត​ឡើង​សម្រាប់​គម្រប់​ខួប ៥០​ឆ្នាំ​ជា​មួយ​លក្ខណៈ​ពិសេស​ប្លែក ដែល​មាន​រំលេច​ដោយ​អក្សរ Rally។ ការ​រចនា​កង់​ថ្មី​ពណ៌​ខ្មៅ​ទំហំ ១៨ អ៊ីញ បែប​ស្ព័រ រួម​ជាមួយ​របាំង​កង់​ពណ៌​ខ្មៅ ដែល​មើល​ទៅ​មាន​ភាព​ទាក់​ទាញ រឹង​មាំ ធន់។

Hilux Revo ស៊េរី​ឆ្នាំ ២០១៩ ទាំង ៣ស៊េរី​នេះ​ ក៏​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​សំខាន់ៗ​ ១១ ចំណុច៖

-កាមេរ៉ា​ក្រោយ ជួយ​ផ្ដល់​សុវត្ថិភាព​នៅ​ពេល​ចូល​ចត

-ប្រព័ន្ធ​បើកបរ​ពេល​ឡើង​ចំណោត ( HAC) និង​ចុះ​ចំណោត (DAC)

-ពោង​សុវត្ថិភាព​ចំនួន ៩​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង (VSC)

-ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC)

-ប្រព័ន្ធ​បែង​ចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) និង​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ (BA)

-ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ (A-TRC)

-ប្រព័ន្ធ​ផ្ដល់​សញ្ញាណ​ពេល​មាន​អាសន្ន (EBS)

-ប្រព័ន្ធ​បញ្ឈប់​រថយន្ត​នៅ​ពេល​ជាន់ ហ្គែរ និង​ហ្វ្រាំង ក្នុង​ពេល​តែ​មួយ (BOS)

-ប្រព័ន្ធ​គ្រប់គ្រង​ការ​អូស​សណ្ដោង (TSC)

ចំពោះ​តម្លៃ​វិញ Hilux Revo ប្រភេទ​ធម្មតា​មាន​តម្លៃ ៥១ ៣០០ ដុល្លារ និង Hilux Revo Rally ម៉ូដែល​ពិសេស​មាន​តម្លៃ ៥៣ ៩០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់