- 2018-07-09 02:37:59
- ព័ត៌មាន
នាវាមុជទឹកខ្នាតតូចរបស់ Elon Musk ផលិតបានសម្រេចហើយ
- 2018-07-09 02:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាមុជទឹកខ្នាតតូចរបស់ Elon Musk ផលិតបានសម្រេចហើយ
ចន្លោះមិនឃើញ
នាវាមុជទឹកខ្នាតតូចដែលផលិតដោយក្រុមការងាររបស់លោក Elon Musk បានបង្ហាញរូបរាងជាផ្លូវការ តាមរយៈគណនី Twitter របស់លោក Elon Musk ផ្ទាល់។
នៅលើគណនី Twitter មហាសេដ្ឋីរូបនេះមានឃើញបង្ហោះរូបភាព និងវីដេអូជាច្រើនដែលបង្ហាញអំពីនាវាមុជទឹកខ្នាតតូច ដែលផលិតឡើងដើម្បីយកទៅសង្គ្រោះសមាជិកក្រុមបាល់ទាត់របស់ថៃកំពុងជាប់ក្នុងល្អាង។
រូបភាពមានបង្ហាញថានាវាមុជទឹកនេះពិតជាមានទំហំតូចខ្លាំង ប៉ុន្តែគេជឿថាក្មេងវ័យជំទង់អាចចូលក្នុងនាវានេះបាន។ គួរដឹងថានាវានេះមានរន្ធខ្យល់ និងឧស្ម័នអុកស៊ីហ្សែនចំនួន ៤ ទាំងមុខនិងក្រោយ សម្រាប់ឲ្យក្មេងអាចដកដង្ហើមបាន។
កាលពីល្ងាចថៃអាទិត្យ (ម៉ោងនៅរដ្ឋ California) លោក Elon Musk បានបញ្ជាក់ថា ៖ "ធ្វើតេស្ត ៣ ម៉ោងបន្ថែមទៀត បន្ទាប់មកនឹងត្រូវឡើងយន្តហោះទៅប្រទេសថៃហើយ”។
បេសកកម្មសង្គ្រោះក្មេងៗជាប់ក្នុងល្អាងដែលបានចាប់ផ្ដើមកាលពីម្សិលមិញនេះ មកទល់បច្ចុប្បន្នគឺអាចសង្គ្រោះក្មេងៗបានចំនួន ៤ នាក់ហើយ ដោយនៅសេសសល់ ៨ នាក់ទៀតកំពុងជាប់ក្នុងល្អាង រួមទាំងគ្រូបង្វឹកមួយរូបផងដែរ៕
— Elon Musk (@elonmusk) July 8, 2018