• 2018-07-08 08:51:22
  • ព័ត៌មាន

មើលវីដេអូនេះទើបដឹង OnePlus 6 ពណ៌ក្រហម ស្អាតកម្រិតណា

  • 2018-07-08 08:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​បន្ថែម​ពណ៌​ថ្មី​មួយ​លើ OnePlus 6 គឺ​ពណ៌​ក្រហម​ដែល​មាន​លក្ខណៈពិសេសលើសស្មាតហ្វូនពណ៌​ក្រហម​ដទៃ​ទៀត។

OnePlus 6 ពណ៌​ក្រហម​ ឲនេះ បង្កើត​ឡើង​ដោយ​កញ្ចក់​ចំនួន ៦ ស្រទាប់ ដោយ​វា​បន្ថែម​ស្រទាប់​ថ្មី​មួយ​ដែល​ការពារ​ការ​ចាំង​ផ្លាត​របស់​ពន្លឺ។ ដូចនេះ ពន្លឺ​នឹង​ឆ្លង​កាត់​រាល់​ស្រទាប់​ទាំងអស់​របស់​ទូរសព្ទ ដោយ​មិន​ចាំង​ផ្លាត​ទៅ​វិញ​ភ្លាមៗ​ឡើយ ដោយ​ពេល​យើង​មើល​នឹង​ភ្នែក​ទៅ ទូរសព្ទ OnePlus 6 ​ពណ៌​ក្រហម​នេះ មាន​ពណ៌​ក្រហម​ដិត​ពោរពេញ​ទៅ​ដោយ​ពន្លឺ​ពី​ខាង​ក្នុង​មក​តែ​ម្តង ដោយសារ​វា​មិន​ផ្លាត​ចេញ​ទៅ​វិញ។ បច្ចេកវិទ្យា​កញ្ចក់​ខាង​ខ្នង​នេះមាន​តែ OnePlus 6 ប៉ុណ្ណោះ​​​ ដែល​មាន​ធ្វើ​នា​ពេល​ស​ព្វ​ថ្ងៃ​នេះ។

វីដេអូ​ខាងក្រោមនេះនឹងបង្ហាញ​កាន់​តែ​ច្បាស់​ថា OnePlus 6 ពណ៌​ក្រហម​ស្រស់ស្អាតកម្រិតណា ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់