• 2018-07-05 12:06:24
  • ព័ត៌មាន

អែម​ហួស iPhone SE ម៉ាស៊ីន​ដំឡើង​ថ្មី ដាក់លក់​ធូរ​ថ្លៃ​ត្រឹម​តែ ៨៥ ដុល្លារ

  • 2018-07-05 12:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ Walmart បាន​ដាក់​លក់ iPhone SE ម៉ាស៊ីន​ដំឡើង​ថ្មី (Refurbished) ក្នុង​តម្លៃ​ត្រឹម​តែ ៨៥ ដុល្លារ។ ដោយ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា ត្រកូល SE បង្ហាញ​ខ្លួន​ឆ្នាំ ២០១៦ ថ្មី​បក​ពី​ប្រអប់ ថ្លៃ ១៧ ៩៩៩ រូពី ប្រហែល ២៦០ ដុល្លារ។

ជា​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប៉ុន iPhone 6s គ្រាន់​ខុស​ត្រង់​រចនាបថ​តួ​ខ្លួន​និង​ទំហំ​អេក្រង់ ដោយ​ម៉ូឌែល​នេះ​មាន​អេក្រង់ ៤,០ អ៊ីញ កម្រិត ៦៤០ x ១ ១៣៦ ភីកសែល ប្រើ​កាមេរ៉ា​ក្រោយ 12MP អាច​ថត​វីដេអូ​ដល់​កម្រិត 4K និង​ខាង​មុខ 1,2MP។ បំពាក់​ឈីប Apple A9 ប្រើ CPU ប្រភេទ Dual-core ល្បឿន 1,84GHz និង GPU ប្រភេទ PowerVR GT7600 មាន RAM ទំហំ 2GB និង​ថាមពល​ថ្ម ១ ៦២៤mAh។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់