• 2018-07-03 01:11:00
  • គន្លឹះ

ជ្រុល​ដំឡើង​ទៅ iOS 12 Beta បើ​ចង់​ទម្លាក់​មក​វិញ ចាំ Sabay ​ប្រាប់​វិធី

  • 2018-07-03 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ

កន្លង​ទៅ Apple ទើប​ប្រកាស​បើក​ឲ្យ​សាកល្បង​ប្រើប្រាស់​ ប្រព័ន្ធ iOS 12 Public Beta ជា​សាធារណៈ ប៉ុន្តែ​បញ្ហា​ក៏​ទំនង​ជា​កើត​មាន ពោល​គឺ​អាច​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ខុស​ប្រក្រតី និង​មិន​អាច​ប្រើប្រាស់​កម្មវិធី​បាន​ពេញលេញ ព្រោះ​នេះ​ក៏​បន្ត​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ពី​សំណាក់ Developer។

+វិធី Back Up ឯកសារ​ទុក​មុន​ធ្វើ​ការ Downgrade:

ជៀសវាង​មាន​បញ្ហា​ណា​មួយ តួ​យ៉ាង​ដូច​ជា​អំឡុង​ពេល Downgrade ចៃដន្យ​ជួប​ប្រទះ​បញ្ហា​ដាច់​អ៊ីនធឺណិត​ឬ​ខ្សែ​ត​ភ្ជាប់​មាន​បញ្ហា ក៏​អ្នក​នៅ​មាន​ឱកាស​ Restore ឯកសារ​មក​វិញ​បាន ប្រសិន​ជា​អ្នក​បាន Back Up ទុក​នូវ​ចំណុច​នេះ។

  • ភ្ជាប់ iPhone ជាមួយ PC > បើក​ដំណើរការ​កម្មវិធី iTunes
  • ចុច​លើ​ពាក្យ Summary > រើស​យក Back Up Now
  • រង់​ចាំ​ដល់​ដំណើរការ​ចប់ ជា​ការ​ស្រេច។

+វិធី Downgrade មក​កាន់ iOS 11.4:

បញ្ជាក់៖ ចាំ​បាច់​ត្រូវ​បិទ​មុខងារ Find My iPhone ដោយ​ចូល​ទៅ​កាន់ Settings > Apple ID > iCloud ត្រង់ Find My iPhone រើស​យក Turn Off។

១.ដើម្បី​ទម្លាក់ Version នៃ​ប្រព័ន្ធ iOS ដំបូង​អ្នក​ត្រូវ​ដាក់​ឧបករណ៍​ចូល​ទៅ​កាន់ Recovery Mode ជា​មុន​សិន

  • iPhone X, iPhone 8 ឬ 8 Plus: ចុច Volume Up រួច​ចុច Volume Down ហើយ​សង្កត់​ឲ្យ​ជាប់​លើ​ប៊ូតុង Power រហូត​ដល់​ផ្ទៃ​អេក្រង់​លើ​ចូល Recovery Mode មាន​រូប Connet to iTunes

  • iPhone 7 ឬ 7 Plus: ចុច​រួម​គ្នា​ប៊ូតុង Power + Volume Down ឲ្យ​ជាប់ រហូត​ដល់​លោត​ Apple Logo ហើយ​លោត​ចូល​ផ្ទៃ Recovery Mode

  • iPhone 6s ឬ​ទាប​ជាង​នេះ: ចុច​ប៊ូតុង Power និង Home ឲ្យ​ជាប់ រហូត​ដល់​លោត Apple Logo ហើយ​លោត​ចូល​ផ្ទៃ Recovery Mode សឹម​ដក​ដៃ​ចេញ​ពី​ប៊ូតុង​ទាំង​ពីរ​វិញ

២.នៅ​លើ​កុំព្យូទ័រ ចូល​ទៅ​កាន់​គេហទំព័រ https://ipsw.me/ > ទាញ​យក​ឯកសារ IPSW នៃ​ iOS 11.4 សម្រាប់ iPhone របស់​អ្នក

៣.បើក​កម្មវិធី iTunes > ដោត​ភ្ជាប់ iPhone ទៅ​កាន់​កុំព្យូទ័រ > ចុច​លើ​រូប iPhone នៅ​ផ្នែក​ចំហៀង​ខាង​លើ

៤.រើស​យក​ផ្នែក Summary > សម្រាប់ Mac ចុច​ឲ្យ​ជាប់​លើ Alt/Option ឬ Windows ចុច​ឲ្យ​ជាប់​លើ Shift Key > រួច Click លើ​ពាក្យ Check for Update

៥.រើស​យក​ឯកសារ IPSW ដែល​បាន​ទាញ​យក

៦.ចុច Update > រង់​ចាំ​ដល់​ដំណើរការ​ចប់​ជា​ការ​ស្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ igeeksblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់