• 2018-06-28 11:09:40
  • គន្លឹះ

ថែទាំ​ល្អ​គ្រប់​សព្វ តែ​បើ​​​ភ្លេច​អើពើ​ចំណុច​តូច​នេះ អ្នក​ជិះ​ឡាន​​ដឹង​តែ​ជួប​បញ្ហា​ធំ

  • 2018-06-28 11:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេលដែល​និយាយ​ពី​ការថែទាំរ​ថយ​ន្ត មនុស្ស​មួយ​ចំនួន​តែងផ្តោត​ការ​យកចិត្តទុកដាក់​លើ​ប្រេងម៉ាស៊ីន អាគុយ ហ្វ្រាំង​​និង​ភ្លើង​ហ្វា​តែប៉ុណ្ណោះ​។ ជា​ទូទៅ អ្នកបើកបរ​តែងតែ​មើល​រំលង​​​​ផ្លិត​ទឹក ដែល​ដើរ​​តួនាទី​សំ​ខាន់​​សម្រាប់​ការ​បើកបរ​យាន​យ​ន្ត​ប្រកបដោយ​សុវត្ថិភាព​។​

អ្នកបើកបរ​ភាគច្រើន​​មិន​បាន​ដឹង​ពី​សារៈ​សំខាន់​ ក្នុង​ការ​ផ្លាស់​ប្តូ​រ​ផ្លិត​ទឹករ​ថយ​ន្ត​ឲ្យ​​បាន​ទៀ​ង​ទាត់ ឬ​មិនបាន​ចាប់អារម្មណ៍​ពី​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ប្រើប្រាស់​តែ​ម្ដង​​។

ផ្លិត​ទឹក​ដែល​ប្រើប្រាស់​បក់​ចុះ​​ឡើង​​នៅ​លើ​កញ្ចក់​យូរ​​ ជាតិ​ជ័រ​របស់​វា​អាច​ធ្វើ​ឲ្យ​​កញ្ចក់​ស្រអាប់ និងបង្ក​ជា​សម្លេង​រំខាន​។ បើ​ទុក​ចោល​កាន់តែ​យូរ វា​អាច​បង្ក​ជា​ហា​និភ័យ​ខ្ពស់​ពេល​បើកបរ​ក្នុង​រដូវ​​ភ្លៀង និង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។ ដើម្បី​ធានា​ពី​សុវត្ថិភាព​ អ្នក​ជំនាញ​​បាន​​ណែនាំ​​ថា ​​អ្នក​ប្រើប្រាស់​​​ត្រូវ​​ផ្លាស់​ប្តូ​រ​ផ្លិត​ទឹករ​ថយ​ន្ត​រៀងរាល់​ ៦ ​ខែ​ម្ដង ឬ​ប្តូរ​វា​ចេញ​ពេល​មាន​បញ្ហា​ដូច​ខាង​ក្រោម៖ ​

១. មាន​ស្នាម​កូត​

នេះ​​​​បណ្ដាល​មក​ពី​បរិយាកាស​កខ្វក់ ធូលី និង​សត្វល្អិត។ វា​អាច​ធ្វើ​ឲ្យ​​បន្ទះ​ជ័រ​របស់​ផ្លិត​ទឹក​ដាច់​រហែក ​​ដូច្នេះ​នៅ​ពេល​ដែល​បញ្ជា​ផ្លិត​ទឹក​ អ្នក​នឹង​ឃើញ​ស្នាម​កូត​នៅ​លើ​កញ្ចក់​។​

២. កៀរ​ទឹក​នៅ​មាន​ច​ន្លោះ​ផ្នែក​ខ្លះ​

មាន​ស្នាម​​ទឹក​ដក់​នៅសល់​លើ​កញ្ចក់រ​ថយ​ន្ត ​ដោយ​សារ​តែ​ដង​ស្លាប​របស់​វា​​ចាប់​ផ្តើម​ខូច​ទ្រ​ង់​ទ្រាយ ព្រោះតែ​​ខាន​​ប្រើប្រាស់​មួយ​រយៈ និង​ស្ថិត​នៅ​ក្រោម​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ ចំណុច​តូចតាច​នេះ នឹង​បង្ក​ឲ្យ​ក្លាយជា​បញ្ហា​ធំ​បាននៅ​ថ្ងៃក្រោយ បើ​យើង​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​វា​​។

៣. ញ័រ និង​កកិត​ខ្លាំង​នៅ​ពេល​ប្រតិបត្តិ ​ ​បើ​ទោះជា​នៅ​កម្ពុជា​​មិនទាន់​ជួបប្រទះ​គ្រោះ​ធម្មជាតិ​អាក្រក់​ខ្លាំង​ដូចជា​ ព្យុះ​ព្រិល ឬ​ព្យុះ​ខ្សាច់​មែន តែ​ភាព​កខ្វក់​ដែល​មាន​នៅ​ក្នុង​ស្រទាប់​បរិយាកាស អូហ្សូន និង​កាំរស្មី​យូ​វី នៅតែ​ជះ​ផល​អាក្រក់​ចំពោះ​ជ័រកៅស៊ូ​របស់​ផ្លិត​ទឹក ដែល​បង្ក​​ឲ្យ​​វា​មាន​ស្នាម​ប្រេះ និង​រហែក​។​

៤. ព​ន្លឺ​ផ្លាត​ពី​ព្រះអាទិត្យ

នៅ​ក្រោម​ឥទ្ធិពល​​នៃ​ផល​ប៉ះ​ពាល់​ពី​បរិយាកាស ​ផ្លិត​ទឹក​ងាយ​នឹង​ខូច​ណាស់​ ​បើ​​បន្ត​​ប្រើប្រាស់​​យូរ វា​​​អាច​បង្ក​ឲ្យ​​មាន​ស្នាម​កូត​កាន់​តែច្រើន និង​ធ្វើឲ្យ​​កញ្ចក់ឡាន​កាន់តែ​ស្រ​អាប់​។​

កត្តា​ទាំងអស់​នេះ នឹង​ផ្តល់​ផល​ពិបាក​ដល់​ការ​មើលផ្លូវ ពិសេស​​ពេល​អ្នក​បើក​បរ​ក្នុង​អំ​ទ្បុ​ង​ពេល​ភ្លៀ​ង​ធ្លាក់។ បញ្ហា​នេះ​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ចំពោះ​អ្នកបើកបរ​ប៉ុ​ណ្ណោះ​ទេ វា​ក៏​​កើត​ជា​​ហា​និភ័យ​ខ្ពស់​ដល់​អ្នកដទៃ​ផង​ដែរ​។​

ដើម្បី​ជួយ​សម្រួល​​ក្នុង​ការ​ផ្លាស់ប្តូរ​ផ្លិត​ទឹករ​ថយ​ន្ត ក្រុមហ៊ុន Bosch មាន​ការ​តាំង​បង្ហា​ញ​ផលិតផល ចាប់ពី​ថ្ងៃទី ២៩ មិថុនា​ដល់ ១ កក្កដា នៅ​ពិព័រណ៍​ផលិតផល​អឺរ៉ុប​កោះ​ពេជ្រ អគារ K & L ជាមួយ​​មាន​ការ​ប​ញ្ចុះ​តម្លៃ​ពិសេស និង​ការ​ផ្តល់​ជូន​នូ​វ​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត៕

អត្ថបទ៖ សុខណា

មតិយោបល់