• 2018-06-28 03:29:24
  • ព័ត៌មាន

មាន​មូលហេតុ អ្នក​រៀន​ជំនាញ​ព័ត៌មានវិទ្យា​ ត្រូវ​ចាយ​លុយ​រៀន​ក្រៅ​បន្ថែម​

  • 2018-06-28 03:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ដែល​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​មួយ​ចំនួន​តែង​តែ​មាន​ផល​ពិបាក​នូវ​មុខ​វិជ្ជា​សរសេរ​កូដ ត្រូវ​ទាម​ទា​ឲ្យ​មាន​ចំណោះ​ដឹង​ភាសា​អង់គ្លេស គណិតវិទ្យា​ជា ត្រូវ​មាន​ការ​ស្រាវជ្រាវ​ច្រើន គួប​ផ្សំ​ជាមួយ​ចំណង​ចំណូល​ចិត្ត។

និស្សិតគួរ​ចំណាយ​ទឹកប្រាក់​និង​ពេលវេលា​ទៅ​សិក្សា​បន្ថែម​ទៀត​នៅ​តាម​សាលា​ឯកជន​ឬ​ទេ​ដើម្បី​បន្ថែម​ចំណោះ​ដឹង?

ឆ្លើយ​តប​និង​សំណួរ​នេះ​លោក ឆុន វាសនា ជា​អនុប្រធាន​នាយកដ្ឋាន​បច្ចេកទេស វិទ្យុជាតិ​កម្ពុជា ទទួលបន្ទុក ICT នៃ​ក្រសួង​ព័ត៌មាន និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​ស៊ី​តិច​បាន​ប្រាប់ Sabay ថា​ការ​សិក្សា​បន្ថែម​ក្រៅ​មហាវិទ្យាល័យ​វា​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​និស្សិត​ដែល​រៀន​ផ្នែក​នេះ។

ជាក់​ស្ដែង​ពេល​និស្សិត​កំពុង​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន​មិន​ប្រាកដ​ថា​ពូកែ​គ្រប់​មុខ​នេះ​ទេ ដូច​នេះ​ពួក​គេ​ត្រូវ​ស្វែង​រក​សាលា​រៀន​បន្ថែម​ត្រង​ចំណុច​ខ្វះ​ខាត​ផ្នែក​ណា​មួយ​ដើម្បី​បំពេញ​ចំណោះ​ដឹង​បន្ថែម ។ លើស​ពី​នេះ​ក៏​ត្រូវ​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​អ្វី​ដែល​ថ្មី​សម្រាប់​ផ្នែក​ព័ត៌មានវិទ្យា​អាច​ស្វែង​រក​បាន​តាម​តម្រូវ​ការ។

ងាក​មក​និស្សិត​ជំនាញ​ព័ត៌មានវិទ្យា​ម្នាក់​លោក ភារម្យ ក៏​បាន​ចំណាយ​ប្រាក់​និង​ពេលវេលា​ទៅ​សិក្សា​ក្រៅ​ពី​ថ្នាក់​ដែរ " ព្រោះ​ថា​ជំនាញ​ព័ត៌មានវិទ្យា​បើ​ចង់​ពូកែ​ត្រូវ​តែ​រៀន​នៅ​ខាង​ក្រៅ​ទៀត ក្នុង​មហាវិទ្យាល័យ​គេ​រៀន​តែ​ទ្រឹស្ដី​ទេ ឯ​ការ​អនុវត្តន៍​តិច​បើ​រៀន​នៅ​ក្រៅ​អនុវត្តន៍​បាន​ច្រើន​ធ្វើ​ឲ្យ​យើង​ចាប់​ទទួល​បាន​អ្វី​ដែល​ថ្មី​ជាង​នៅ​សាលា "។

លោក​បន្ត​ទៀត​ថា​និស្សិត​រៀន​ផ្នែក​ព័ត៌មានវិទ្យា​ទាំងអស់​ប្រសិន​បើ​ចង់​ចេះ​ឱ្យ​រឹត​តែ​ច្បាស់​នោះ គួរ​តែ​ស្វែង​រក​សាលា​រៀន​ក្រៅ​បន្ថែម ឬ​គ្នា​ជា​ក្រុម​ដើម្បី​ឲ្យ​អ្នក​ពូកែ​ជាង​ខ្លួន​ជួយ​បង្រៀន​បន្ថែម។

ចំណែក​លោក ផេន អតីត​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​រូប​បាន​ផ្ដល់​ជា​យោបល់​ថា​ការ​រៀន​ក្រៅ​បន្ថែម​ជា​រឿង​ល្អ តែ​បើ​ពួក​គេ​មិន​មាន​លទ្ធភាព​បង​សាលា​រៀន​បន្ថែម​ទេ​នេះ​ទើប​ជា​បញ្ហា។

លោក​ក៏​បាន​ប្រាប់​បទពិសោធន៍​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ជួប​ប្រទះ " អ្នក​ដែល​មិន​មាន​លុយ​គ្រប់​គ្រាន់​បង​ថ្លៃ​សាលា​រៀន​ក្រៅ​បន្ថែម គួរ​ចំណាយ​ពេល​រក​ការ​ងារ​ធ្វើ ដែល​ទាក់​ទង​និង​ជំនាញ​ដែល​កំពុង​រៀន​ដើម្បី​បង្កើន​ចំណោះ​ដឹង លើស​ពី​នេះ​ក៏​អាច​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ផង​ដែរ " ។

លោក​បន្ត​ថា​សម័យ​ឥលូវ​អ្នក​រៀន​ជំនាញ​នេះ​សឹង​តែ ៧០% ហើយ​ដែល​ត្រូវ​រក​សាលា​រៀន​ក្រៅ​បន្ថែម​ពុំ​ដូច​នោះ​ទេ​ច្បាស់​រៀន​មិន​ទាន់​គេ​ឡើយ។

បើ​តាម​លោក ឌី ជា​គ្រូ​បង្រៀន​ផ្នែក​កុំព្យូទ័រ​ម្នាក់​បាន​ប្រាប់​ថា​ការ​សិក្សា​ជំនាញ ព័ត៌មានវិទ្យា​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ ដូចនេះ​រាល់​និស្សិត​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ ចំណង​ចំណូល​ចិត្ត​ ក្នុង​ការ​សិក្សា​ចូលរួម​ពី​ទ្រឹស្ដី​ផ្សារភ្ជាប់​ជាមួយ​ការ​អនុវត្ត​ទើប​រៀន​ជំនាញ​នេះ​ឆាប​ទទួល​យក​បាន

ងាក​មក​វិញ​បើ​អ្នក​មិន​មាន​ចំណង​ចំណូល​ចិត្ត​ទេពកោសល្យ​ផ្នែក​នេះ​ហើយ ទោះ​ចំណាយ​ប្រាក់​ទៅ​សិក្សា​នៅ​សាលា​ល្អ ឬ​ក្រៅ​បន្ថែម​ក៏​គ្មាន​ប្រយោជន៍​ដែរ។

យើង​ដឹង​ហើយ​ថា​ការ​សិក្សា​ជំនាញ​ព័ត៌មាន​នៅ​តាម​មហាវិទ្យាល័យ​មិន​អាច​បំពេញ​តម្រូវ​ការ​ដល់​និស្សិត​ឱ្យ​បាន​គ្រប់​ ជ្រុងជ្រោយ​បាន​ទេ ព្រោះ​ថា​មុខវិជ្ជា​នៃ​ឯកទេស​និមួយៗ​មាន​ការ​ច្របាច់​បញ្ចូល​គ្នា គួបផ្សំ​ជាមួយ​ពេល​វេលា​តិចតួច​ផង​នោះ។

ចំណែក​ឯ​ការ​សិក្សា​នៅ​តាម​សាលា​ឯកជន​ផ្សេងៗ​វិញ​គឺ​និស្សិត​អាច​ជ្រើសរើស​ ឯកទេស​របស់​ខ្លួន​តាម​ចិត្ត​ចង់ គួបផ្សំ​ជាមួយ​ពេលវេលា​អនុវត្តន៍​បាន​ច្រើន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់