• 2018-06-24 04:40:07
  • ចំណេះដឹង

ដំណោះស្រាយ​បញ្ហាខ្លះៗលើ OnePlus 6

  • 2018-06-24 04:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 មាន​តម្លៃ​ប្រហែល​ពាក់​កណ្ដាល​ iPhone X ប្រើ​ RAM ដល់​ទៅ​ 8GB។ ផ្អែក​លើ​ការ​បង្ហោះ​ និង​ការ​ជជែក​នានា​លើ​ Forum (ស្រុក​គេ​) នេះ​បញ្ហា​ OnePlus 6 បាន​ជួប​ ព្រម​ជាមួយ​វិធី​គួរ​ដោះស្រាយ​។

បញ្ហា៖ ថ្ម​ខ្សោយ​ និង​ឡើង​កម្ដៅ​ ទូរសព្ទ​ថ្មី​ ឡើង​កម្ដៅ​ និង​ស៊ី​ថាមពល​ថ្ម​ច្រើន​ ពីរ​បី​ថ្ងៃ​ដំបូង​ ជា​រឿង​ធម្មតា​ ដោយសារ​ការ​ដំឡើង​កម្មវិធី​ និង​កម្រិត​ប្រើប្រាស់​ច្រើន​។ តែ​បើ​សិន​បញ្ហា​នេះ​ នៅ​តែ​បន្ត​ត្រូវ​ធ្វើ​សកម្មភាព​ខ្លះ​។

ដំណោះស្រាយ​អាច​សាក​ប្រើ​បាន​៖

  • ចូល​ទៅ​កាន់​ Settings > About Phone > Check for updates ហើយ​ប្រាកដ​ថា​បាន​ប្រើ​ជំនាន់​ចុង​ក្រោយ​។
  • ចុច​ប៊ូតុង​ Power ឲ្យ​ជាប់​ រួច​ចុច​ Reboot។ ការ​បិទ​បើក​ទូរសព្ទ​ ពិសេស​ជា​លើក​ទី​មួយ​ អាច​ផ្ដល់​ភាព​ខុសគ្នា​ច្រើន​ដែរ​ ពេល​ខ្លះ​។
  • Backup គ្រប់​យ៉ាង​ជា​មុន​ រួច​ចូល​ទៅ​កាន់​ Settings > Backup and reset> Factory data reset> Reset phone > Erase everything។ ពេល​ Device reboots សាក​ប្រើ​ Setting ថ្មី​ ដោយ​មិន​ Restore ពី​ Backup រួច​ពិនិត្យ​មើល​បើ​បញ្ហា​ថ្ម​ បាន​ដោះស្រាយ​ ឬ​អត់​។

បញ្ហា​៖ សំឡេង​ Calls ស្ងាត់​ ពេល​ប្ដូរ​ទៅ​ Speakerphone ពេល​ចុច​ប្ដូរ​ទៅ​ Speakerphone កំឡុង​ពេល​ Call សំឡេង​ស្ងាត់​ ខណៈ​ប្ដូរ​ត្រលប់​វិញ​ ក៏​មិន​លឺ​សំឡេង​ដែរ​ ដោយ​ត្រូវការ​ផ្ដាច់​ រួច​ Call សារ​ថ្មី​។

ដំណោះស្រាយ​អាច​សាក​ប្រើ​បាន​៖

  • ចូល​ទៅ​កាន់​ Settings > About Phone > Check for updates ហើយ​ប្រាក​ថា​ប្រើ​ជំនាន់​ប្រព័ន្ធ​ចុង​ក្រោយ​។

បញ្ហា​៖ Notifications កម្រ​បង្ហាញ​ ម្ចាស់​ OnePlus 6 មួយ​ចំនួន​ រិះគន់​ពី​រឿង​ Notifications ក្រ​បង្ហាញ​។

ដំណោះស្រាយ​អាច​សាក​ប្រើ​បាន​៖

  • ចូល​ទៅ​កាន់​ Settings > Battery > Battery optimization ហើយ​ចុច​លើ​កម្មវិធី​ ជួប​បញ្ហា​ រួច​ជ្រើសរើស​ Don't optimize។ ហើយ​ក៏​គួរ​ចុច​លើ​ សញ្ញា​ចុច​បញ្ឈរ​បី​គ្រាប់​នៅ​ជ្រុង​លើ​ខាង​ស្តាំ​ ដោយ​ប្រាកដ​ថា​ Advanced optimization បាន​បិទ​។
  • ចូល​ទៅ​កាន់​ Settings > Alert slider ហើយ​ប្រាកដ​ថា​ alert slider នៅ​ជ្រុង​លើ​ខាងស្ដាំ​បាន​បិទ​។​
  • ប្រាកដ​ថា​ Gaming mode បាន​បិទ​ ឬ​ចូល​ទៅ​កាន់​ Settings > Advanced > Gaming mode រួច​ចុច​លើ​ប៊ូតុង​បិទ​ Block notifications។
  • ចូល​ទៅ​កាន់​ Settings > Apps រួច​ពិនិត្យ​ Notifications settings សម្រាប់​បញ្ហា​កម្មវិធី​ណា​មួយ​។

បញ្ហា​៖ Auto brightness ភ្លឺ​មិន​គ្រប់គ្រាន់​ មនុស្ស​មួយ​ចំនួន​បង្ហាញ​ថា​ Auto brightness លើ​ OnePlus 6 ដំណើរការ​មិន​ប្រក្រតី​ ដោយ​ភ្លឺ​ភ្លឹបភ្លែតៗ​ ប្រើ​ចំ​ថ្ងៃ​ និង​ងងឹត​ជាង​ធម្មតា​។

ដំណោះស្រាយ​អាច​សាក​ប្រើ​បាន​៖

  • ចូល​ទៅ​កាន់​ Settings > Display ហើយ​ប្រើ​ប៊ូតុង​ Brightness slider ក្រោម​ Adaptive brightness ដើម្បី​កំណត់​កម្រិត​ពន្លឺ​ទាប​បំផុត​ រួច​សាក​ Test មើល​។

បញ្ហា​៖ Wi-Fi ប្រើៗ​ដាច់​ ស្មាតហ្វូន​ ភ្ជាប់​ប្រើ​ Wi-Fi តិច​ដាច់ៗ​ យឺត​ ពី​ពេល​មួយ​ទៅ​ពេល​មួយ​។

ដំណោះស្រាយ​អាច​សាក​ប្រើ​បាន​៖

  • បិទ​បើក​ OnePlus 6 និង Wi-Fi router។
  • ចូល​ទៅ​កាន់​ Settings > Wi-Fi -> Wi-Fi preferences ហើយ​ប្រាកដ​ថា​ Wi-Fi on during sleep បាន​កំណត់​ទៅ​ Always។​
  • ចូល​ទៅ​កាន់​ Settings > Backup and reset > Reset network settings > Reset settings ហើយ​កំណត់​ Wi-Fi connection ថ្មី​។
  • ចូល​ទៅ​កាន់​ Settings > About Phone > Check for updates ហើយ​ប្រាកដ​ថា​ OnePlus 6 ប្រើ​ប្រព័ន្ធ​ចុង​ក្រោយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់